រុស្ស៊ីបានអះអាងថា ខ្លួនកំពុងប្រើប្រាស់អាវុធឡាស៊ែរថ្មីដើម្បីប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន

ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់ការឈ្លានពានប្រទេសអ៊ុយក្រែនដើម្បីសាកល្បងនូវបច្ចេកវិទ្យាអាវុធថ្មីរបស់ខ្លួន។ ដូចដែលសារព័ត៌មាន Reuters បានរាយការណ៍ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងប្រើប្រាស់បច្ចេកវិទ្យាអាវុធឡាស៊ែរថ្មី ដើម្បីប្រឆាំងទៅនឹងបច្ចេកវិទ្យាលោកខាងលិច ដែលកំពុងតែជួយការពារប្រទេសអ៊ុយក្រែន។

ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ីគឺលោក Yury Borisov បានអះអាងថា រុស្ស៊ីកំពុងប្រើប្រាស់នូវបច្ចេកវិទ្យាអាវុធឡាស៊ែរនេះដើម្បីធ្វើការកម្ទេចយន្តហោះដែលមិនមានមនុស្សបើក Zadira ( Zadira Drone)។ 


បើយោងតាមការលើកឡើងរបស់មន្ត្រីរុស្ស៊ីបានឱ្យដឹងថា មានការសាកល្បងមួយបានប្រើប្រាស់នូវបច្ចេកវិទ្យាអាវុធឡាស៊ែរដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើកក្នុងចម្ងាយ 3.1 ម៉ាយ ដោយប្រើថេរវេលាត្រឹមតែ 5 វិនាទីប៉ុណ្ណោះ។

នេះមិនមែនជាការប្រើប្រាស់បច្ចេកវិទ្យាអាវុធទំនើបជាលើកដំបូងដើម្បីសម្រាប់វាយលុកទៅកាន់ប្រទេសអ៊ុយក្រែនទេ ដោយបើយោងតាមសារព័ត៌មាន CNN បានកត់សម្គាល់ថា រុស្ស៊ីបានបាញ់មីសុីលល្បឿនលឿន Kinzhal ជាច្រើនគ្រាប់ទៅកាន់គោលដៅមួយចំនួននៅក្នុងអ៊ុយក្រែន។ 


ដូចទៅនឹងអាវុធដែលមានល្បឿនលឿនជាងសម្លេងនេះ យើងពិបាកនឹងសន្និដ្ឋានណាស់តើវានឹងមានដំណើរការបែបណា។ ប្រទេសរុស្ស៊ីតែងតែធ្វើសេចក្តីអះអាងមិនពិត ទៅលើសមត្ថភាពរបស់ខ្លួននៅក្នុងការធ្វើសង្រ្គាមដណ្តើមទឹកដីពីប្រទេសអ៊ុយក្រែន ដោយធាតុពិត រុស្ស៊ីមានបច្ចេកវិទ្យាអាវុធយុទ្ធភណ្ឌទំនើបៗជាច្រើនដើម្បីប្រើនៅក្នុងសមរភូមិមួយនេះ៕


ប្រភព៖ Engadget

Post a Comment

To Top