ទូរស័ព្ទ Black Shark ដែលនឹងមកដល់នាពេលខាងមុខ ទំនងជាបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1
Black Shark គឺជាស្មាតហ្វូនហ្គេមដែលត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1 ហើយវាអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ លក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទ Gaming មួយនេះត្រូវបានបង្ហាញដោយ Digital Chat Station ដែលជាប្រភពដ៏គួរឱ្យទុកចិត្តមួយ។
ប្រភពខាងលើបានបង្ហាញថា ទូរស័ព្ទ Black Shark ដែលនឹងមកដល់នាពេលខាងមុខនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,790 mAh ដែលជាប្រភេទថ្មញែកជាពីរ ឬ dual-cell battery ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់ទៅកម្លាំង 100W។
ទូរស័ព្ទដៃប្រើសម្រាប់លេងហ្គេមនេះដែរ ប្រើប្រាស់ជាមួយនឹងបន្ទះអេក្រង់ដែលមានកម្រិតបង្ហាញ FHD+ និងដូចដែលបានលើកឡើងពីខាងលើ ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយបន្ទះឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 8 Gen 1៕
ប្រភព៖ GSMArena

Post a Comment