ក្រុមហ៊ុន Apple នឹងកម្រិតចំនួនអ្នកចូលរួមដោយផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ WWDC 2022 របស់ខ្លួន
ក្រុមហ៊ុន Apple បានបង្ហាញថា សន្និសីទស្តីពីការជួបជុំក្រុមអ្នកអភិវឌ្ឍន៍នឹងធ្វើឡើងនៅក្នុងកំឡុងថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមិថុនា ហើយនឹងត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអនឡាញ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងក៏ទទួលបាននូវព័ត៌មានដែលបង្ហាញថា មាអ្នកដែលត្រូវបានអញ្ជើញឱ្យទៅចូលរួមដោយផ្ទាល់ផងដែរ ប៉ុន្តែចំនួនមានកំណត់។
ក្នុងកំឡុងពេលដែលក្រុមហ៊ុន Apple កំពុងតែរៀបចំនូវកម្មវិធីដ៏ធំរបស់ខ្លួនមួយនេះ ឥឡូវនេះក្រុមហ៊ុន Apple ផ្ទាល់បាននឹងកំពុងចាប់ផ្តើមផ្ញើលិខិតអញ្ជើញទៅកាន់បុគ្គលដែលពួកគេចង់ឱ្យមានវត្តមានជាបណ្តើរៗហើយ។
OMG!!!!! https://t.co/Spgg6oOhRu pic.twitter.com/oibQApRSIH
— Ashwin (@mixtapesareback) May 13, 2022
អ្នកចូលរួមទាំងអស់ ត្រូវតែអនុវត្តវិធានការការពារសុវត្ថិភាព និងសុខភាពរបស់ក្រុមហ៊ុន Apple ដែលនេះមានន័យថា ការធ្វើតេស្តរកវិជ្ជមាននៃជំងឺកូវីត-១៩ នៅតែធ្វើឡើងជាធម្មតា។ ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យអ្នកដែលត្រូវបានអញ្ជើញឱ្យមកចូលរួមដោយផ្ទាល់ ទៅធ្វើដំណើរកម្សាន្តនៅជុំវិញកន្លែងនានានៃមជ្ឈមណ្ឌលក្រុមអ្នកអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុន Apple នៅ Apple Park៕
ប្រភព៖ GSMArena

Post a Comment