ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យកម្មវិធីមួយចំនួនគិតថ្លៃ Subscription ដោយស្វ័យប្រវត្តិនៅក្នុងតម្លៃខ្ពស់

ក្រុមហ៊ុន Apple បានប្រកាសពីការធ្វើកំណែទម្រង់អាប់ដេតនៅលើច្បាប់ Policy ថ្មីដោយអនុញ្ញាតឱ្យកម្មវិធីមួយចំនួនធ្វើការគិតថ្លៃសេវា Subscription របស់ពួកគេដោយស្វ័យប្រវត្តិ បើទោះបីជាថ្លៃសេវាកម្មនោះស្ថិតក្នុងតម្លៃខ្ពស់យ៉ាងណាក្តី។

នៅក្រោមច្បាប់ Policy ចាស់ ក្រុមហ៊ុនបច្ចេកវិទ្យា ឬ ក្រុមហ៊ុនគ្រប់គ្រងទៅលើកម្មវិធីធំៗ ធ្វើការផ្តល់ជាដំណឹង ឬ សួរទៅកាន់អ្នកប្រើប្រាស់ជាមុនសិន នៅពេលដែលពួកគេគិតទៅលើថ្លៃសេវាកម្ម ដែលពួកគេទើបតែដំឡើងថ្លៃ។ 


ក្រុមហ៊ុន Apple នឹងធ្វើការផ្តល់សារជូនដំណឹង ឬ ផ្ញើសារតាមរយៈ Email ទៅកាន់អ្នកប្រើប្រាស់នៅពេលដែលមានការដំឡើងថ្លៃសេវាកម្ម ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចបញ្ឈប់ការភ្ជាប់គម្រងរបស់កម្មវិធីដែលខ្លួនប្រើប្រាស់មុនពេលដែលត្រូវបានគិតថ្លៃសេវាកម្មថ្មីផងដែរ។


នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រុមហ៊ុន Apple បាននិយាយថា អ្នកអភិវឌ្ឍន៍អាចប្រើប្រាស់មុខងារនេះ ប្រសិនបើពួកគេមិនចង់ដំឡើងថ្លៃសេវាកម្មរបស់ខ្លួនលើសពីម្តងក្នុងមួយឆ្នាំ។ យ៉ាងណាម៉ិញ ចំពោះការតម្លើងថ្លៃសេវាកម្មនេះ មិនត្រូវបានអនុញ្ញាតឱ្យមានការតំឡើងលើសពីតម្លៃ $5 ឬ 50% នៃចំនួនតម្លៃសរុបនោះទេ៕


ប្រភព៖ Engadget

Post a Comment

To Top