ក្រុមហ៊ុន Apple បានប្រកាសថាខ្លួនឈប់បន្តការផលិតទូរស័ព្ទ iPod touch បន្តទៀតហើយ

ថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនបានបញ្ឈប់ការផលិតទូរស័ព្ទដៃ iPod touch និងខ្សែស្រឡាយនៃត្រកូល iPod ទៀតហើយ។ ទូរស័ព្ទ iPod touch គឺជាម៉ូដែលទូរស័ព្ទចុងក្រោយគេរបស់ក្រុមហ៊ុន Apple នៃប្រភេទខ្សែស្រឡាយទូរស័ព្ទ ឬ ឧបករណ៍ប្រើសម្រាប់ចាក់ចម្រៀង ឬ ជាប្រភេទ media players។

iPod មានអាយុកាលច្រើនជាង ២ ទសវត្សរ៍មកហើយ ដោយទូរស័ព្ទ ឬ ឧបករណ៍មួយនេះ បានទទួលនូវភាពជោគជ័យនៅក្នុងរបៀបដែលនាំឱ្យមនុស្សស្តាប់តន្រ្តីនៅក្នុងផ្លូវបច្ចេកវិទ្យាបែបទំនើប។ 


ទូរស័ព្ទ ឬ ឧបករណ៍ម៉ូដែល iPod គឺជាផ្ទះសម្រាប់ផលិតផលដ៏អស្ចារ្យរបស់ក្រុមហ៊ុន Apple ជាច្រើន ដែលមានដូចជា iPod ដើម, iPod ដែលមានការពេញនិយម iPod Nano, iPod Shuffle និង iPod ដែលស្ទើរតែដូចទូរស័ព្ទដៃស្មាតហ្វូន iPod Touch។


iPod Touch ដើម (The Original iPod Touch) ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ២០០៧ ដែលជាឆ្នាំតែមួយ ដែលក្រុមហ៊ុន Apple បាននាំយកទូរស័ព្ទដៃ iPhone ដំបូងគេមកកាន់ពិភពលោក។ ទូរស័ព្ទទាំងពីរនេះមានលក្ខណៈដូចគ្នាទាំងផ្នែក Software និង Hardware លើកលែងតែការមិនអាចហៅ Call ចេញចូលបាននៅក្នុងទូរស័ព្ទ ឬ ឧបករណ៍ iPod Touch ប៉ុណ្ណោះ។


សម្រាប់ក្រុមហ៊ុន Apple ផ្ទាល់ក៏មានការសោកស្តាយនៅក្នុងការសម្លាប់ម៉ូដែល iPod នេះផងដែរ ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ក្រុមហ៊ុន ដើម្បីណែនាំអ្នកប្រើប្រាស់ឱ្យជ្រើសយកទូរស័ព្ទ ឬ ឧបករណ៍ចាក់ចម្រៀង (Media Players) ថ្មីផ្សេងទៀតរបស់ពួកគេ ប៉ុន្តែប្រាកដណាស់ វានឹងមិនមានរន្ធដោតកាសនោះទេ៕


ប្រភព៖ GSMArena

Post a Comment

To Top