មុខងារ Always-on display អាចនឹងមកជាមួយ IOS 16 សម្រាប់ទូរស័ព្ទ iPhone នាពេលអនាគត
ជាមូយនឹងរយៈពេលមួយសប្តាហ៍ទៀតដែលក្រុមហ៊ុន Apple នឹងចាប់ផ្តើមប្រារព្ធកម្មវិធី WWDC 2022 របស់ខ្លួន ឥឡូវនេះ យើងចាប់ផ្តើមទទួលបានព័ត៌មានលេចលឺត្រួសៗមួយចំនួនហើយ។
បើយោងតាមលោក Mark Gurman មកពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងនាំយកមុខងារ Widgets ថ្មីៗសម្រាប់ការចាក់សោអេក្រង់របស់ទូរស័ព្ទដៃ iPhone ជំនាន់ក្រោយនៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS 16 ជាមួយនឹងការបន្ថែមការរចនាមួយចំនួន។
មុខងារលម្អអេក្រង់ដែលក្រុមហ៊ុន Apple គ្រោងនឹងបន្ថែមមកជាមួយប្រព័ន្ធប្រតិបត្តិការ IOS 16 សម្រាប់ទូរស័ព្ទដៃ iPhone ជំនាន់ក្រោយនោះគឺជាមុខងារ Always-on display ដែលយើងតែងតែឃើញមាននៅលើទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។
បន្ថែមពីនេះ មុខងារ Always-on display នៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS 16 នឹងមានតែសម្រាប់ទូរស័ព្ទដៃ iPhone ម៉ូដែល Pro តែប៉ុណ្ណោះ។ ដូចដែលបានលើកឡើងពីខាងលើ មុខងារ Always-on display នៅក្នុងទូរស័ព្ទដៃ iPhone មានលក្ខណៈដូចគ្នាទៅនឹងមុខងារ Always-on display នៅក្នុងទូរស័ព្ទដៃ Android ដែរ ដោយវានឹងធ្វើការបង្ហាញសារជូនដំណឹង ឬ ម៉ោងជាដើម។
បើទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំរហូតដល់ព្រឹត្តិការណ៍ WWDC 2022 ចាប់ផ្តើមប៉ុណ្ណោះ៕
ប្រភព៖ Engadget

Post a Comment