ក្រុមហ៊ុន YouTube បាននិយាយថា មុខងារ picture-in-picture នឹងមកដល់ IOS 15 នាប៉ុន្មានថ្ងៃខាងមុខនេះ
បើសិនជាអ្នកពុំទាន់ទទួលបាននូវមុខងារ picture-in-picture នៅក្នុងទូរស័ព្ទដៃ Apple របស់អ្នកនោះទេ អ្នកនឹងទទួលបាននូវមុខងារនេះឆាប់ៗ ដោយក្រុមហ៊ុន YouTube បានធ្វើការបញ្ជាក់ថា មុខងារ PIP (picture-in-picture) នឹងមកដល់នៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS 15 ឬជំនាន់ខ្ពស់ជាងនេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ដូចទៅនឹងមុខងារ PIP នៅក្នុងកម្មវិធីផ្សេងទៀតដែរ ដោយមុខងារ picture-in-picture នៅក្នុងកម្មវិធី YouTube នឹងអនុញ្ញាតឱ្យអ្នកអាចធ្វើការចាក់វីដេអូ និងបង្រួមវាឱ្យតូចបាន នៅពេលដែលអ្នកចុចចេញពីកម្មវិធី YouTube ឬចុចត្រឡប់មកកាន់ Home Screen វិញ ដោយវីដេអូដែលអ្នកបានចាក់នៅក្នុងកម្មវិធី YouTube នឹងនៅតែបន្តចាក់ដដែល។
មុខងារមួយនេះត្រូវបានបង្កើតមកជាយូរណាស់មកហើយ ហើយក្រុមហ៊ុន YouTube ក៏ធ្លាប់បានដាក់ឱ្យដំណើរការនូវមុខងារមួយនេះសម្រាប់អ្នកប្រើប្រាស់កម្មវិធី YouTube Premium នៅក្នុងខែមិថុនា កាលពីឆ្នាំទៅផងដែរ។
ក្រុមហ៊ុន YouTube ហាក់បីដូចជាបោះជំហានក្រោយគេនៅក្នុងការបញ្ចេញនូវមុខងារ PIP នេះ ខណៈពេលដែលកម្មវិធី Netflix, Disney+, Twitch ក៏ដូចជាកម្មវិធីផ្សេងទៀត បានបញ្ចេញនូវមុខងារមួយនេះរួចស្រេចទៅហើយ៕
ប្រភព៖ Engadget

Post a Comment