ក្រុមហ៊ុន Twitter បានបញ្ជាក់ថា ពួកគេកំពុងធ្វើការទៅលើមុខងារដែលអាចកែការបង្ហោះបាន
នាពេលថ្មីៗនេះ លោក Elon Musk បានក្លាយជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Twitter ហើយរឿងដំបូងដែលលោកបានធ្វើនោះ គឺលោកបានធ្វើការសាកសួរ និងបង្កើតជា Poll មួយសម្រាប់អ្នកប្រើប្រាស់កម្មវិធី Twitter ទាំងអស់ធ្វើការបោះឆ្នោតថាតើពួកគេចង់បានប៊ូតុងកែការបង្ហោះ ឬក៏អត់។
ជាលទ្ធផល អ្នកប្រើប្រាស់ប្រមាណជាជាង ៤ លាននាក់ដែលស្មើនឹង 73.6% នៃចំនួនអ្នកបោះឆ្នោតសរុបបានជ្រើសយក Yse ហើយឥឡូវនេះ ក្រុមហ៊ុន Twitter ក៏បានបញ្ជាក់ថាពួកគេកំពុងធ្វើការទៅលើមុខងារនេះផងដែរ។
នៅថ្ងៃនេះផ្ទាល់ ក្រុមទំនាក់ទំនងនៃប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Twitter (Twitter Comms) បានធ្វើការបញ្ជាក់នៅក្នុងការបង្ហោះមួយថា ពួកគេបានធ្វើការទៅលើមុខងារមួយនេះចាប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ ហើយមុខងារមួយនេះក៏នឹងមកដល់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខផងដែរ។
now that everyone is asking…
— Twitter Comms (@TwitterComms) April 5, 2022
yes, we’ve been working on an edit feature since last year!
no, we didn’t get the idea from a poll 😉
we're kicking off testing within @TwitterBlue Labs in the coming months to learn what works, what doesn’t, and what’s possible.
ក្រុមហ៊ុន Twitter នឹងដាក់បញ្ចេញមុខងារមួយនេះជាជំនាន់សាកល្បងសម្រាប់អ្នកប្រើប្រាស់ដែលជា Twitter Blue premium users (អ្នកដែលបានទិញគម្រោង Blue Premium របស់ក្រុមហ៊ុន Twitter) ជាមុនសិន ហើយនៅពេលដែលពួកគេបានទទួលនូវមតិរិះគន់ត្រឡប់មកវិញថាមុខងារនេះមានដំណើរការល្អអាចដាក់ឱ្យប្រើប្រាស់បានហើយ ដូចនេះក្រុមហ៊ុន Twitter នឹងដាក់មុខងារនេះសម្រាប់អ្នកប្រើប្រាស់ទូទៅ៕
ប្រភព៖ GSMArena

Post a Comment