Twitter កំពុងដាក់ឱ្យសាកល្បងទៅលើមុខងារដែលអនុញ្ញាតឱ្យអ្នកធ្វើការដកការ Mention ឈ្មោះអ្នកចេញពី Tweets បាន
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន Twitter ហាក់បីដូចជាព្យាយាមសាកល្បងទៅលើមុខងារថ្មីៗសម្រាប់ធ្វើកំណែទម្រង់កម្មវិធីបណ្តាញសង្គមរបស់ខ្លួនឱ្យកាន់តែមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់ តួយ៉ាងដូចជាការបញ្ជាក់កាលពីប៉ុន្មានថ្ងៃមុនថាពួកគេកំពុងតែធ្វើការទៅលើប៊ូតុងកែការបង្ហោះ Tweet ជាដើម (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។
ឥឡូវនេះ ក្រុមហ៊ុន Twitter បាននឹងកំពុងដាក់ឱ្យធ្វើសាកល្បងទៅលើមុខងារ “Unmention“ ថ្មីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការដកការ Mention ឈ្មោះរបស់អ្នកចេញពីការបង្ហោះ Tweets ឬការសន្ទនាណាមួយបាន។
ក្រុមហ៊ុន Twitter បាននិយាយថា មុខងារ Unmention នេះត្រូវបានដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះផ្ទាល់ ប៉ុន្តែគឺសម្រាប់តែអ្នកប្រើប្រាស់មួយចំនួនសិនប៉ុណ្ណោះ។ យើងពុំទាន់ទទួលបាននូវព័ត៌មានច្បាស់ការណាមួយទេថាតើមុខងារនេះនឹងដាក់ឱ្យប្រើប្រាស់បានទូលំទូលាយ ហើយនិងមកដល់នៅក្នុងកម្មវិធី Twitter ក្នុងទូរស័ព្ទនៅពេលណានោះទេ។
How do you say “Don’t @ me,” without saying “Don’t @ me”?We’re experimenting with Unmentioning—a way to help you protect your peace and remove yourself from conversations—available on Web for some of you now. pic.twitter.com/rlo6lqp34H— Twitter Safety (@TwitterSafety) April 7, 2022
គោលបំណងនៃការបង្កើតនូវមុខងារនេះឡើង គឺដោយសារតែក្រុមហ៊ុន Twitter ចង់ធ្វើការបញ្ឈប់ការ Mention ពីមនុស្ស ឬអ្នកប្រើប្រាស់ដែលអ្នកមិនចង់ឱ្យពួកគេ Mention អ្នកនៅក្នុងការបង្ហោះ Tweets ផ្សេងៗ ឬក៏ការ Mention ពីសំណាក់ Spammers ជាដើម៕
ប្រភព៖ Engadget

Post a Comment