មុខងារសាកល្បងថ្មីរបស់កម្មវិធី TikTok អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្កើត AR effects បាន
នាពេលរដូវក្តៅមុន ក្រុមហ៊ុន TikTok បានដាក់ឱ្យដំណើរការនូវមុខងារជំនាន់សាកល្បង Effect House ថ្មី ដែលជាមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការបង្កើតរូបភាពនិម្មិតរបស់ពួកគេបាន ឬអាចហៅបានជា Augmented reality filters។ ការសាកល្បងនូវមុខងារនេះដែរ ត្រូវបានបញ្ចប់ទៅវិញជាមួយនឹងចំនួនអ្នកបង្កើតប្រមាណជាជាង 450 (creators)។
ឥឡូវនេះ ក្រុមហ៊ុន TikTok បានចាប់ផ្តើមសារជាថ្មីជាមួយនឹងកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការបង្កើតនូវ AR Effects របស់ពួកគេបានដោយខ្លួនឯង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ Effect House នឹងធ្វើការឌីសាញតាមរយៈ Tools ដែលមាន និងទៅតាមការចង់បានរបស់អ្នកប្រើប្រាស់ជាការស្រេច។
ក្រុមហ៊ុន TikTok ក៏បានធ្វើការដាក់បញ្ចេញនូវសេចក្តីណែនាំ គោលការណ៍ និងច្បាប់ដែលត្រូវប្រកាន់ខ្ជាប់នៅពេលប្រើប្រាស់ ក៏ដូចជាព័ត៌មានលម្អិតមួយចំនួន ដែលទាក់ទងទៅនឹងមុខងារ Effect House នេះផងដែរ។
បើសិនជាអ្នកបង្កើតចង់ឱ្យ Filter ឬ AR Effects របស់ពួកគេអាចដាក់ឱ្យប្រើប្រាស់បានទូលំទូលាយ ដូចនេះពួកគេត្រូវគោរពតាមគោលការណ៍មួយចំនួនរបស់ក្រុមហ៊ុន TikTok ដូចជាមិនធ្វើការបង្កើត ឬ Upload Filter ដែលជម្រុញឱ្យមានការកែសម្ផស្ស ឬ Plastic surgery ជាដើម៕
ប្រភព៖ Engadget


Post a Comment