មុខងារផ្តល់ធីប Super Thanks របស់ក្រុមហ៊ុន YouTube បានដាក់ឱ្យប្រើប្រាស់សម្រាប់ Creators ជាសកលហើយ
បន្ទាប់ពីក្រុមហ៊ុន YouTube បានបញ្ចេញនូវមុខងារ Super Thanks អ្នកនឹងលែងមានឧបសគ្គនៅក្នុងការផ្តល់ធីបជាប្រាក់កាសសម្រាប់អ្នកធ្វើវីដេអូនៅក្នុង YouTube ឬ YouTube Creators ទៀតហើយ។
ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការនូវមុខងារមួយនេះសម្រាប់អ្នកធ្វើវីដេអូ YouTube (Creator) ដែលជាដៃគូ Partner Program របស់ខ្លួននៅក្នុងប្រទេសប្រមាណជាជាង 68។ សម្រាប់អ្នកមើល អ្នកនឹងមានជម្រើសនៅក្នុងការកែការផ្តល់មតិយោបល់នៅពេលដែលអ្នកឱ្យធីប។
មុខងារ Super Thanks គឺជាមុខងារចុងក្រោយបង្អស់របស់ក្រុមហ៊ុន YouTube ដែលក្រុមហ៊ុនបានព្យាយាមបង្កើតវាឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការគាំទ្រពីសំណាក់អ្នកគាំទ្រទៅកាន់អ្នកធ្វើវីដេអូនៅក្នុង YouTube។ អ្នកអាចចំណាយប្រាក់ពី $2 ទៅ $50 ដើម្បីបង្ហាញពីការគាំទ្ររបស់អ្នកបាន ហើយអ្នកក៏នឹងទទួលបានការផ្លាស់ប្តូរពណ៌ Highlight នៅក្នុង Comment ផងដែរ។
ក្រុមហ៊ុន YouTube ផ្ទាល់ក៏ទទួលបានផលចំណេញពីមុខងារមួយនេះផងដែរ ដោយក្រុមហ៊ុននឹងកាត់ 30% នៃចំនួននៃការឱ្យធីបមួយដង ដែលបើទោះបីជាយ៉ាងណាក៏ដោយ ក៏វាមានភាពងាយស្រួលជាងការបង្កើតនូវតំណភ្ជាប់ខាងក្រៅដើម្បីអាចឱ្យអ្នកប្រើប្រាស់ឱ្យធីបផងដែរ (ឧទាហរណ៍ដូចជា Patreon ជាដើម)។
មុខងារ Super Thanks ក៏មាននៅក្នុងការផ្សាយបន្តផ្ទាល់នៅក្នុង YouTube (Live-stream) ដែលស្ថិតនៅត្រង់កន្លែងបញ្ចេញមតិ (Super Chat) នាពេលកំពុងផ្សាយបន្តផ្ទាល់ផងដែរ៕
ប្រភព៖ Engadget

Post a Comment