ទូរស័ព្ទ Samsung Galaxy M62 កំពុងតែទទួលបានកំណែអាប់ដេត Android 12 នៅលើផ្ទៃប្រើប្រាស់ One UI 4.1 ហើយ

ក្រុមហ៊ុន Samsung បានដាក់បញ្ចេញទូរស័ព្ទ Samsung Galaxy M62 នៅឆ្នាំមុន ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 ផ្អែកលើផ្ទៃប្រើប្រាស់ One UI 3.1។ ហើយឥឡូវនេះ ទូរស័ព្ទត្រកូល M62 មួយនេះក៏កំពុងតែទទួលបានកំណែអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ One UI 4.1 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ផងដែរ។

កំណែអាប់ដេតថ្មីនេះនឹងនាំយកមកជាមួយមុខងារមួយចំនួនរបស់ One UI 4.1 ដែលយើងឃើញមាននៅលើទូរស័ព្ទដៃជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Samsung និងដូចដែលបានរៀបរាប់ពីខាងលើ វាក៏នាំមកនូវមុខងារថ្មីៗរបស់ប្រព័ន្ធប្រតិបត្តិការ Android 12 ផងដែរ។


បន្ថែមពីនេះ កំណែអាប់ដេតនៃផ្ទៃប្រើប្រាស់ One UI 4.1 ដែលគាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Android 12 ក៏បាននាំយកមកជាមួយការអាប់ដេតប្រព័ន្ធសុវត្ថិភាព Security Patch ផងដែរ។


កំណែអាប់ដេត Firmware ថ្មីនេះនឹងភ្ជាប់មកជាមួយលេខសម្គាល់ Firmware M625FXXU2BVC3 ដែលកំពុងដាក់ឱ្យធ្វើការទាញយក និងអាប់ដេតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ប្រេស៊ីល ឥណ្ឌូនេស៊ី និងប្រទេសអារ៉ាប់រួម។ បើសិនជាអ្នកពុំទាន់ទទួលបាននូវសារជូនដំណឹងឱ្យធ្វើការអាប់ដេតទេ សូមចូលទៅកាន់ Settings និងជ្រើសយក Software Update ជាការស្រេច៕


ប្រភព៖ GSMArena

Post a Comment

To Top