ទូរស័ព្ទ Samsung Galaxy M51 ចាប់ផ្តេីមទទួលបានប្រព័ន្ធប្រតិបត្តិការ Android 12 ហើយ

ទូរស័ព្ទ Samsung Galaxy M51 គឺជាទូរស័ព្ទដែលត្រូវបានពន្យាពេលជាយូរណាស់មកហើយនៅក្នុងការទទួលបាននូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ក្រុមហ៊ុន Google ប៉ុន្តែ ទូរស័ព្ទមួយនេះមានអាយុកាលជិតពីរឆ្នាំទៅហើយ ដូចនេះយើងសូមកោតសរសើរដល់ក្រុមហ៊ុន Samsung ដែលបានជម្រុញឱ្យមានការអាប់ដេតធំជាលើកទីពីរ។

យ៉ាងណាម៉ិញ ទូរស័ព្ទ Samsung Galaxy M51 ត្រូវបានគេរាយការណ៍ថាកំពុងតែទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Android 12 នៅក្នុងប្រទេសរុស្ស៊ីហើយ ជាមួយនឹងលេខសម្គាល់ Build Number M515FXXU4DVD1។ ចំពោះទីផ្សារ ឬតំបន់បន្ទាប់ ជាប្រពៃណីរបស់ក្រុមហ៊ុន Samsung ក្រុមហ៊ុនមួយនេះនឹងទម្លាក់កំណែអាប់ដេត Android 12 ឱ្យ នៅក្នុងពេលឆាប់ៗនេះ។


បើទោះបីជាយ៉ាងណាក៏ដោយ ការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 នេះ គឺជាកំណែអាប់ដេតលើកចុងក្រោយហើយដែលទូរស័ព្ទ Galaxy M51 នឹងទទួលបាន ដោយទូរស័ព្ទមួយនេះនឹងមិនទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 13 នោះទេ។


ក្រុមហ៊ុន Google ក៏នៅតែបន្តផ្គត់ផ្គង់កំណែអាប់ដេត Security Patch ប្រចាំខែ នៅក្នុងរយៈពេល ១ ឆ្នាំបន្តទៅទៀតផងដែរ៕


ប្រភព៖ GSMArena

Post a Comment

To Top