ក្រុមហ៊ុន Realme គ្រោងនឹងបញ្ចេញទូរស័ព្ទដែលមានកាមេរ៉ាទំហំ 108MP របស់ខ្លួននៅថ្ងៃទី០៧ នេះ
ក្រុមហ៊ុន Realme បានដាក់បញ្ចេញទូរស័ព្ទត្រកូល Realme 9 Pro របស់ខ្លួននៅក្នុងខែកុម្ភៈកន្លងទៅ ដែលក្រុមហ៊ុនឱ្យឈ្មោះថា Realme 9 5G។ ហើយឥឡូវនេះ ក្រុមហ៊ុន Realme ក៏នឹងនាំយកម៉ូដែល LTE នៃទូរស័ព្ទត្រកូល Realme 9 បន្ថែមទៀតផងដែរ ដែលនឹងមកដល់នៅក្នុងថ្ងៃទី០៧ ខែមេសា នេះ។
ទូរស័ព្ទកូនពៅ Realme 9 4G នឹងក្លាយជាទូរស័ព្ទដំបូងបង្អស់ដែលបំពាក់មកជាមួយសេនស័ររបស់ក្រុមហ៊ុន Samsung ISOCELL HM6 ដែលមានទំហំ 108 មេហ្កាភិចស៊ែល ដែលមានបំពាក់មកជាមួយបច្ចេកវិទ្យា pixel-binning ថ្មីផងដែរ។
សម្រាប់សេនស័រកាមេរ៉ាផ្សេងទៀតដែលមានបំពាក់នៅក្នុងទូរស័ព្ទម៉ូដែល LTE នេះមិនទាន់ត្រូវបានបញ្ជាក់ប្រាប់នោះទេ ប៉ុន្តែបើយោងតាមការបង្ហើបរបស់ក្រុមហ៊ុន Realme បានឱ្យដឹងថា ទូរស័ព្ទ Realme 9 4G អាចនឹងបំពាក់មកជាមួយលេនកាមេរ៉ា Ultrawide បូកផ្សំជាមួយនឹងបច្ចេកវិទ្យា 120-degree FoV។
ទូរស័ព្ទ Realme 9 4G នឹងបំពាក់មកជាមួយអេក្រង់ Super AMOLED ដែលមានល្បឿនអូសបញ្ជាអេក្រង់ 90Hz និងប្រើប្រាស់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពស្កេនស្នាមក្រយៅដៃក្រោមអេក្រង់ផងដែរ៕
ប្រភព៖ GSMArena



Post a Comment