ប្រព័ន្ធប្រតិបត្តិការ IOS 16 អាចនឹងធ្វើការកែប្រើការជូនដំណឹងឱ្យប្រសើរជាងមុន និងបន្ថែមមុខងារតាមដានសុខភាពថ្មី

កំណែអាប់ដេតនៃប្រព័ន្ធប្រតិបត្តិការបន្ទាប់របស់ IOS អាចនឹងនាំមកជាមួយនឹងការកែប្រែយ៉ាងសំខាន់ នេះបើយោងតាមពាក្យសម្តីរបស់លោក Mark Gurman មកពីសារព័ត៌មាន Bloomberg។ 

នៅក្នុង Power On newsletter ចុងក្រោយបង្អស់របស់លោក លោក Gurman បាននិយាយថា គាត់បានរំពឹងថា កំណែអាប់ដេតនៃប្រព័ន្ធប្រតិបត្តិការ IOS 16 នឹងធ្វើការកែប្រើប្រព័ន្ធសារជូនដំណឹងឱ្យកាន់តែប្រសើរ និងត្រឹមត្រូវជាងមុន ក៏ដូចជាការបន្ថែមមកជាមួយនឹងមុខងារតាមដានសុខភាពផងដែរ។


យ៉ាងណាម៉ិញ សម្រាប់អ្នកដែលរំពឹងថាក្រុមហ៊ុន Apple នឹងធ្វើការឡើងវិញទៅលើការរចនានូវប្រព័ន្ធប្រតិបត្តិការ IOS ជំនាន់បន្ទាប់ គឺវានឹងមិនអាចកើតមានឡើងបានឡើយ។ លោក Gurman ក៏បានបន្ថែមថា ខ្ញុំនឹងមិនរំពឹងថាក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរការរចនានៃប្រព័ន្ធប្រតិបត្តិការជំនាន់បន្ទាប់ ឬ IOS 16 នោះទេ ដោយសារតែយើងពុំដែលឃើញមានការផ្លាស់ប្តូរការរចនា ចាប់តាំងពីប្រព័ន្ធប្រតិបត្តិការ IOS 7 មកម្ល៉េះ។


បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple មិនទាន់បានធ្វើការបញ្ជាក់ណាមួយអំពីប្រព័ន្ធប្រតិបត្តិការ IOS 16 នៅឡើយនោះទេ ដូចនេះសម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំតាមដានបន្តទៅទៀត៕


ប្រភព៖ Engadget

Post a Comment

To Top