Instagram កំពុងសាកល្បងទៅលើមុខងារ Pin Post នៅក្នុង Profile
នៅខែមុន ក្រុមហ៊ុន Instagram បាននាំយកមកវិញនូវមុខងារ Chronological Feed ហើយឥឡូវនេះ ក្រុមហ៊ុនកំពុងតែទទួលបានការស្នើសុំនូវមុខងារថ្មីមួយពីសំណាក់អ្នកប្រើប្រាស់ ដែលជាមុខងារ Pin Post នៅក្នុង Profile។
អ្នកប្រើប្រាស់មួយចំនួន ត្រូវបានគេរាយការណ៍ថា ទទួលបាននូវជម្រើសសម្រាប់ Pin Post នៅក្នុង Profile របស់ពួកគេផងដែរ។ បច្ចុប្បន្ន អ្នកប្រើប្រាស់អាចធ្វើការ Pin Story ដែលជាការបង្ហោះបាន ប៉ុន្តែសម្រាប់ការ Pin ការបង្ហោះ (Post) ផ្ទាល់នៅក្នុង Profile មិនទាន់អាចធ្វើបាននៅឡើយនោះទេ។
ការផ្លាស់ប្ដូរនឹងកើតមាននាពេលខាងមុខនេះ ដោយអ្នកតំណាងរបស់ក្រុមហ៊ុន Meta បានសរសេរទៅកាន់សារព័ត៌មាន TechCrunch ថា “ពួកយើងកំពុងសាកល្បងលើមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Pin ឬ Feature ការបង្ហោះមាតិការបស់ខ្លួនបាន”។
#Instagram is working on the ability to pin posts in your profile 👀 pic.twitter.com/MkQhAXCBp6
— Alessandro Paluzzi (@alex193a) January 29, 2022
យ៉ាងណាម៉ិញ នាពេលឥឡូវនេះ មានអ្នកប្រើប្រាស់តិចតួចប៉ុណ្ណោះដែលទទួលនូវមុខងារមួយនេះ ដោយយើងពុំទាន់អាចដឹងបានថាតើក្រុមហ៊ុន Meta នឹងបញ្ចេញវាជាផ្លូវការនៅពេលណានោះទេ ប៉ុន្តែនៅពេលដែលមុខងារមួយនេះមកដល់ជាផ្លូវការ អ្នកប្រើប្រាស់ទាំងអស់នឹងអាចធ្វើការ Pin Posts ចាស់ៗរបស់ខ្លួនបានហើយ៕
ប្រភព៖ GSMArena

Post a Comment