Instagram កំពុងនាំយកមុខងារ Fundraiser របស់ខ្លួនមកកាន់ Reels
Instagram កំពុងដាក់បញ្ចេញនូវមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើតការបរិច្ចាគប្រាក់ Fundraiser តាមរយៈមុខងារវីដេអូ Reels បាន។ អ្នកប្រើប្រាស់នៅក្នុងប្រទេសប្រមាណជាជាង 30 អាចធ្វើការបង្កើតតំណភ្ជាប់ដែលអាចឱ្យពួកគេធ្វើការរៃអង្គាសប្រាក់បានប្រមាណជាជាង 1.5 លាន nonprofits។
មុខងាររៃអង្គាសប្រាក់ Fundraiser នេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុង Stories និងការផ្សាយបន្តផ្ទាល់ Livestreams បានរយៈពេល ២ ទៅ ៣ ឆ្នាំរួចមកហើយ។ មុខងារនេះត្រូវបានក្រុមហ៊ុន Meta ប្រកាសថាជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដែលក្រុមហ៊ុនបានព្យាយាមបង្កើតឡើងនាពេលកន្លងមក។
ក្រុមហ៊ុន Meta បាននិយាយថា មនុស្សប្រមាណជាជាង 4 លាននាក់បានធ្វើការបរិច្ចាគប្រាក់ប្រមាណជាជាង 150 លានដុល្លារតាមរយៈកម្មវិធី Instagram និងកម្មវិធី Facebook ដើម្បីគាំទ្រដល់ការការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។
គោលដៅនៃការរៃអង្គាសប្រាក់ធំៗនោះបានផ្តោតទៅលើ ការសម្អាតឆ្នេរសមុទ្រ ឬការសម្អាតនៅក្រោមបាតសមុទ្រ (The Ocean Cleanup), មូលនិធិ World Wildlife Fund និងមូលនិធិ Sheldrick Wildlife Trust ជាដើម។
ក្រុមហ៊ុន Instagram, Facebook និង Messenger ក៏បានដាក់បញ្ចេញនូវ Stickers និងស៊ុម Profiles (Profile Frames) សម្រាប់អ្នកប្រើប្រាស់ដើម្បីបង្ហាញពីការគាំទ្រដល់ការជួយបរិស្ថានផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Meta ក៏បានបង្ហាញពីការគាំទ្រទៅកាន់អង្គការចំនួនប្រាំបួន តាមរយៈការផ្តល់នូវជំនួយមូលនិធិចំនូន ១ លានដុល្លារដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានមិនពិត ទាក់ទងទៅនឹងបញ្ហាអាកាសធាតុ៕
ប្រភព៖ Engadget


Post a Comment