Google បានធ្វើការអាប់ដេតទៅលើការស្វែងរក និងការផ្សាយព័ត៌មានថ្មី ដើម្បីបញ្ជៀសអ្នកប្រើប្រាស់ពីការជួបនូវព័ត៌មានក្លែងក្លាយ
អស់រយៈពេលជិតមួយឆ្នាំមុន ក្រុមហ៊ុន Google បានបោះជំហានគួរឱ្យកត់សម្គាល់ទៅលើការកំណត់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្រុមហ៊ុន Google បានបញ្ចេញនូវមុខងារពិសេសមួយ ដោយមុខងារនេះនឹងធ្វើការព្រមានដល់អ្នកប្រើប្រាស់អំពីការស្វែងរកណាដែលមិនគួរឱ្យទុកចិត្ត។
ឥឡូវនេះ មុខងារស្វែងរកឆ្លាតវៃថ្មីត្រូវបានបន្ថែមនូវព័ត៌មានមួយចំនួនទៀត ដើម្បីអាចឱ្យវាធ្វើការបានដោយរលូន និងត្រឹមត្រូវនៅក្នុងការស្វែងរកនូវព័ត៌មាន ឬការស្វែងរកណាមួយដែលមិនគួរឱ្យទុកចិត្ត។ គួរបញ្ជាក់ផងដែរថា មុខងារមួយនេះ មានដំណើរការតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ការធ្វើកំណែទម្រង់អាប់ដេតចុងក្រោយបង្អស់ទៅលើការចេញផ្សាយព័ត៌មាន និងការស្វែងរកកំពុងព្យាយាមបង្ហាញទៅដល់អ្នកប្រើប្រាស់អំពីរបៀបពិនិត្យមើលព័ត៌មានពិតរបស់ពួកគេ។ មុខងារនេះនឹងបង្ហាញឈ្មោះអ្នកនិពន្ធ ឬអ្នកដែលបានរៀបរៀងក៏ដូចជាសរសេរនូវការចេញផ្សាយមួយឡើង ដើម្បីឱ្យប្រាកដថា ព័ត៌មានដែលពួកគេបានសរសេរមានប្រភពចេញពីព័ត៌មានពិតស្របច្បាប់ ឬក៏អត់។
កម្មវិធីព័ត៌មានក៏នឹងធ្វើការដាក់បង្ហាញនៅក្នុងទំព័រមុខ ចំពោះព័ត៌មានណាដែលមានប្រភពព័ត៌មានច្បាស់លាស់ ដែលត្រូវបានដកស្រង់ចេញពីការបោះពុម្ពផ្សេងៗ ឬព័ត៌មានដែលទាក់ទងទៅនឹងបទសម្ភាសន៍ សេចក្តីប្រកាសព័ត៌មានផ្លូវការ ខ្លឹមសារដើម ឬអត្ថបទស៊ើបអង្កេត ជាដើម៕
ប្រភព៖ GSMArena

Post a Comment