Google បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 ជំនាន់សាកល្បងហើយ
ក្រុមហ៊ុន Google បានធ្វើតាមការសន្យារបស់ខ្លួនហើយ ដោយក្រុមហ៊ុនយក្សមួយនេះបានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 13 ជំនាន់សាកល្បងនៅក្នុងខែមេសានេះ។ ក្រុមហ៊ុន Google បានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 13 ជំនាន់សាកល្បងសម្រាប់ទូរស័ព្ទត្រកូល Pixel របស់ខ្លួន ដោយមានចាប់ពី Pixel 4 ដល់ទូរស័ព្ទត្រកូល Pixel 6 និង Pixel 6 Pro។
ជំនាន់សាកល្បង Beta 1 ក៏បាននាំមកជាមួយការអាប់ដេតបន្ថែមពី Android 13 Developer Preview 2 ដែលចេញកាលពីលើកមុនផងដែរ ដោយបាននាំយកការស្នើសុំឱ្យគ្រប់កម្មវិធីទាំងអស់ត្រូវតែសុំការអនុញ្ញាតដើម្បីអាចផ្ញើសារជូនដំណឹងបាន។
យ៉ាងណាម៉ិញ ប្រព័ន្ធប្រតិបត្តិការ Android 13 នេះគឺត្រឹមជាជំនាន់សាកល្បងប៉ុណ្ណោះ ដោយក្រុមហ៊ុន Google អាចនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 ដែលមានស្ថេរភាពនៅក្នុងអំឡុងខែកក្កដា ដែលជាឱកាសល្អសម្រាប់ក្រុមអ្នកអភិវឌ្ឍន៍នៅក្នុងការកែប្រែ ក៏ដូចជាបង្កើនគុណភាពឱ្យកម្មវិធីរបស់ខ្លួនឱ្យត្រូវនឹងប្រព័ន្ធប្រតិបត្តិការមួយនេះ៕
ប្រភព៖ Engadget

Post a Comment