រថយន្តអគ្គិសនី DeLorean EV នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា
បន្ទាប់ពីចំណាយពេលអស់ជាច្រើនឆ្នាំមក ក្រុមហ៊ុន DeLorean Motor Company បានប្រកាសនាថ្ងៃចន្ទម្សិលមិញនេះថា ខ្លួននឹងដាក់បង្ហាញរថយន្តអគ្គិសនីទាំងអស់របស់ខ្លួននៅថ្ងៃទី១៨ ខែសីហា ដោយសន្យាថានឹងបង្ហាញពីឈ្មោះជាផ្លូវការរបស់រថយន្តអគ្គិសនីទាំងអស់នោះក្នុងពេលជាមួយគ្នា។
ព័ត៌មានលម្អិតអំពី Concept នៃរថយន្តអគ្គិសនីនេះគឺមានតិចតួចណាស់ ប៉ុន្តែអ្វីដែលយើងអាចដឹងបាននោះគឺក្រុមហ៊ុន DeLorean Motor Company បានចាប់ដៃគូសហការជាមួយនឹង Italdesign និងក្រុមហ៊ុនផលិតរថយន្ត Volkswagen ដើម្បីធ្វើការរចនារថយន្តអគ្គិសនីរបស់ខ្លួន។ បើយោងទៅតាមគេហទំព័រផ្លូវការរបស់ DeLorean បានឱ្យដឹងថា រថយន្តមួយក្នុងចំណោមរថយន្តផ្សេងទៀតនឹងបំពាក់មកជាមួយប្រភេទទ្វា iconic gull-wing doors (ទ្វាដែលបើកទៅខាងលើ) នៃ DMC-12។
ដើម្បីកុំឱ្យមានការភាន់ច្រឡំ ក្រុមហ៊ុនដែលផលិតរថយន្ត DeLorean EV មិនមែនជាក្រុមហ៊ុនតែមួយដែលផលិត DMC-12 នោះទេ។ ក្រុមហ៊ុន DeLorean Motor Company នៃរដ្ឋតិចសាស់ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនស្តារឡើងវិញនូវប្រភេទរថយន្ត DeLorean បុរាណប៉ុណ្ណោះ។
Let’s clear things up a bit. The next generation of DeLorean is coming into focus August 18, 2022. For more information read the press release here: https://t.co/Q4Rax2aBC1 #DeLorean #DeloreanEVolved #firstlook pic.twitter.com/H0t0i4ODqv
— DeLorean Motor Company (@deloreanmotorco) April 4, 2022
នៅឆ្នាំ២០១១ ក្រុមហ៊ុន DeLorean ក៏បាននិយាយអំពីរថយន្តអគ្គិសនីផងដែរ ដោយនាពេលនោះក្រុមហ៊ុនបាននិយាយថា ពួកគេកំពុងធ្វើការទៅលើការផលិតរថយន្តអគ្គិសនី DeLorean ដែលអាចបើកបានក្នុងចម្ងាយ 100 ម៉ាយ៕
ប្រភព៖ Engadget

Post a Comment