ប្រទេសអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានព្យាយាមវាយប្រហារទៅលើក្រុមហ៊ុនផ្គត់ផ្គង់ថាមពល ប៉ុន្តែតែងតែទទួលបរាជ័យ

ប្រទេសអ៊ុយក្រែនបាននិយាយថា ពួក Hacker យោធារបស់ប្រទេសរុសុីសបានព្យាយាមបើកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតទៅលើក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវទទួលរងបរាជ័យ។ 

ក្រុមឆ្លើយតបគ្រោះអាសន្នកុំព្យូទ័រនៃប្រទេសអ៊ុយក្រែន (CERT-UA) បានអះអាងថា ពួកគេអាចធ្វើការទប់ស្កាត់ ក៏ដូចជាធ្វើការវាយប្រហារតបទៅវិញ ដោយបានចូលទៅគ្រប់គ្រងកំព្យូទ័ររបស់ពួក Hacker នោះ និងបានលុបរាល់ឯកសារទាំងអស់របស់ពួកគេ។


ប្រទេសរុស្ស៊ីត្រូវទទួលរងការស្តីបន្ទោសចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតកាលមុន មកលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែការវាយប្រហារទាំងអស់នោះពុំទទួលបានជោគជ័យនោះទេ ដែលស្រដៀងទៅនឹងការវាយប្រហារនាខែកុម្ភៈកន្លងទៅដែរ។ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ប្រជាជនមួយចំនួននៃរដ្ឋធានី Kyiv បានបាត់បង់ថាមពលអគ្គិសនី ដោយសារតែការវាយប្រហារពី Sandworm ដែលជាទីភ្នាក់ងារស៊ើបការណ៍យោធា GRU របស់ប្រទេសរុស្ស៊ី។


ក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណិត ESET ដែលកំពុងតែជួយការពារប្រទេសអ៊ុយក្រែនពីការវាយប្រហារថ្មីៗនេះ ក៏បានអះអាងផងដែរថា ក្រុម Hacker Sandworm គឺជាអ្នកដែលនៅពីក្រោយរឿងនេះ។ ក្រុម Hacker Sandworm ត្រូវបានគេនិយាយថា ពួកគេបានប្រើប្រាស់នូវប្រភេទមេរោគនៃ Industroyer malware ដើម្បីធ្វើការវាយប្រហារ និងបិទបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែននៅចុងឆ្នាំ 2015។


បើយោងទៅតាម ESET បានឱ្យដឹងថា ការប៉ុនប៉ងនៃការវាយប្រហារចុងក្រោយបង្អស់នេះ ត្រូវបានធ្វើការត្រៀមទុកជាមុនអស់រយៈពេលជិត ២ សប្តាហ៍មកហើយ។ ESET មិនមែនជាអង្គភាពតែមួយដែលបានចូលខ្លួនមកជួយប្រទេសអ៊ុយក្រែនពីការវាយប្រហារទាំងអស់នេះនោះទេ ដោយប្រទេសអ៊ុយក្រែនក៏ទទួលបានជំនួយពីក្រុមហ៊ុន Microsoft ផងដែរ៕


ប្រភព៖ Engadget

Post a Comment

To Top