ក្រុមហ៊ុន Asus បានបញ្ចេញកំព្យូទ័រយួរដៃ ZenBook 14X OLED Space Edition ជាមួយនឹងអេក្រង់ពីរ

កំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Asus, ZenBook 14X OLED Space Edition ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2022 នោះ ឥឡូវនេះកំពុងតែបង្ហាញខ្លួនជាផ្លូវការហើយ។ Asus ZenBook 14X OLED Space Edition បំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ CPU Core i9-12900H ជំនាន់ទី ១២ ជាមួយនឹង GPU Iris Xe។

កំព្យូទ័រយួរដៃនេះដែរ បំពាក់មកស្រាប់ជាមួយនឹងរ៉េមទំហំ 32GB ដែលដូចទៅនឹងឈ្មោះរបស់វា វាប្រើប្រាស់ជាមួយនឹងបន្ទះអេក្រង់ OLED ទំហំ 14 អុីញ ដែលមាន Aspect Ratio 16:10 នឹងមានល្បឿនអូសបញ្ជាអេក្រង់ (Refresh Rate) 90Hz។

ដូចទៅនឹងរូបភាពខាងលើ កំព្យូទ័រយួរដៃ ZenBook 14X OLED Space Edition ក៏បំពាក់មកជាមួយអេក្រង់ OLED ទំហំ 3.5 អុីញនៅផ្នែកខាងក្រោយមួយទៀតផងដែរ ដែលអាចប្រើប្រាស់សម្រាប់បង្ហាញនូវផ្ទាំង Animations សារដំណឹង, ភាគរយថ្ម, ម៉ោង និងថ្ងៃខែ ឬជាផ្ទាំងអក្សរដែលអ្នកប្រើប្រាស់អាចកំណត់បានផងដែរ។


ឥឡូវនេះ ក្រុមហ៊ុន Asus បានដាក់លក់កំព្យូទ័រយួរដៃ Asus ZenBook 14X OLED Space Edition របស់ខ្លួនជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងតម្លៃចាប់ពី $1,999 ឡើងទៅ៕


ប្រភព៖ GSMArena

Post a Comment

To Top