ប្រទេសអាល្លឺម៉ង់ និងប្រទេសសិង្ហបុរីទទួលបានផែនទី 3D ថ្មីពី Apple Maps
ក្រុមហ៊ុន Apple បានបញ្ចេញមុខងារផែនទីថ្មីជាមួយនឹងប្រព័ន្ធប្រតិបត្តិការ IOS 12 ប៉ុន្តែការអាប់ដេតថ្មីនេះ ពុំទាន់មានគ្រប់តំបន់ ឬគ្រប់ប្រទេសនៅឡើយនោះទេ។ មុខងារផែនទីថ្មីដែលក្រុមហ៊ុន Apple បានបញ្ចេញនោះគឺជាប្រភេទផែនទី 3D ដែលបង្ហាញពីរូបភាពផុស 3D ដែលអាចជារូបភាពអគារ អាកាសយានដ្ឋាន ឬផ្សារទំនើបជាដើម។
បើគិតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់ និងប្រទេសសិង្ហបុរីគឺជាប្រទេសពីរចុងក្រោយដែលទទួលបាននូវកំណែអាប់ដេតផែនទីថ្មីនេះ។ អ្នកប្រើប្រាស់នៅក្នុងប្រទេសប្រមាណជាជាង 11 ប្រទេសបាននឹងកំពុងតែប្រើប្រាស់នូវមុខងារថ្មីនេះហើយ ហើយសម្រាប់គោលដៅបន្ទាប់ ក្រុមហ៊ុន Apple អាចនឹងទម្លាក់មុខងារផែនទីថ្មីនេះសម្រាប់ប្រទេសបារាំង និងប្រទេសម៉ូណាកូ។
ចាប់តាំងពីកម្មវិធី Apple Maps បង្ហាញខ្លួនដំបូងជាផ្លូវការនៅក្នុងឆ្នាំ២០១៨ មក មុខងារនេះត្រូវបានគ្របដណ្តប់នៅលើផ្ទៃដៃផែនដីប្រមាណជាជាង 18.4% និងបានគ្របដណ្តប់នៅលើចំនួនប្រជាជនពិភពលោកប្រមាណជាជាង 8.5% ដែលស្មើនឹងចំនួន 673 លាននាក់៕
ប្រភព៖ GSMArena

Post a Comment