Zoom បញ្ចេញរូបតំណាងសត្វថ្មីសម្រាប់ប្រើប្រាស់ពេលវីដេអូខល
នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត-១៩ នេះ អ្នកប្រាកដជាមានភាពធុញទ្រាន់នៅក្នុងការប្រជុំតាមប្រព័ន្ធអ៊ីនធឺរណិត ជាពិសេសការប្រជុំនៅលើកម្មវិធី Zoom ដែលជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការប្រជុំបានដោយពុំចាំបាច់ជួបផ្ទាល់។ ដោយសារតែមានមុខងារតិចតួច ដែលអាចឱ្យអ្នកប្រើប្រាស់មានភាពធុញទ្រាន់បាន ក្រុមហ៊ុនផលិត និងគ្រប់គ្រងទៅលើកម្មវិធី Zoom បានដាក់បញ្ចេញនូវរូបតំណាងជាប្រភេទតុក្កតាថ្មី ដែលអ្នកប្រើប្រាស់អាចប្រើនៅពេលវីដេអូខលបាន។
រូបដំណាង 3D ថ្មីនេះ មានលក្ខណៈស្រដៀងទៅនឹងរូបដំណាងរបស់ក្រុមហ៊ុន Apple Animoji ដែលប្រើប្រាស់សម្រាប់ការប្រជុំនៅក្នងការិយាល័យពិតនិម្មិតដែរ ប៉ុន្តែសម្រាប់រូបដំណាងរបស់កម្មវិធី Zoom នាពេលឥឡូវនេះ គឺមានតែរូបដំណាងជាសត្វឆ្កែ សត្វឆ្មា និងកញ្ជ្រោងប៉ុណ្ណោះ ដោយក្រុមហ៊ុននឹងសិក្សាទៅលើរូបដំណាងផ្សេងទៀតបន្ថែមនាពេលអនាគត។
មុខងារក៏ដូចជារូបដំណាងតុក្កតាថ្មីនេះ គឺមានតែនៅលើកម្មវិធី Zoom ជំនាន់ 5.10.0 ដែលជាជំនាន់ចុងក្រោយប៉ុណ្ណោះ ដោយអ្នកអាចធ្វើការទាញយក និងអាប់ដេតបាននៅលើប្រព័ន្ធប្រតិបត្តិការ IOS និង Android ឬប្រព័ន្ធប្រតិបត្តិការ Mac OS និង Windows ឬក៏ប្រព័ន្ធប្រតិបត្តិការផ្សេងទៀត ដែលមានកម្មវិធីមួយនេះ។
គួរបញ្ជាក់ផងដែរថា មុខងារមួយនេះនឹងធ្វើការចាប់យកតែវត្តមានមុខរបស់អ្នកដើម្បីបំប្លែងវាទៅជារូបភាពតុក្កតា 3D ប៉ុណ្ណោះ ដោយវានឹងមិនធ្វើការស្កេនដើម្បីកំណត់ទម្រង់មុខ 3D ឱ្យដូចទៅនឹងទម្រង់មុខរបស់អ្នកនោះទេ៕
ប្រភព÷ Engadget


Post a Comment