YouTube កំពុងសាកល្បងទៅលើមុខងារ React ដោយប្រើប្រាស់ Emoji ថ្មី

ពេលខ្លះ វីដេអូយូធូបមួយចំនួនគួរណាស់តែទទួលបានការបញ្ចេញ Reaction ផ្សេងៗ ច្រើនជាងការឱ្យមេដៃគាំទ្រ និងការឱ្យមេដៃមិនគាំទ្រ។ នៅថ្ងៃនេះ YouTube បានដាក់សាកល្បងនូវមុខងារ Emoji Reaction នៅក្នុងរយៈពេលណាមួយនៃវីដេអូ សម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចឱ្យធ្វើការសាកល្បងប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់អាចចុចទៅលើ Emoji ណាមួយដើម្បីធ្វើការ React ទៅលើចន្លោះពេលវេលាណាមួយដែលអ្នកចង់នៃវីដេអូយូធូប។

អ្នកប្រើប្រាស់ក៏អាចដឹង និងទទួលនូវអារម្មណ៍ Reaction ពីអ្នកប្រើប្រាស់ដ៏ទៃនៃការ React ទៅលើចន្លោះពេលវេលាណាមួយរបស់វីដេអូយូធូបដូចគ្នាដែលពួកគេបានមើលផងដែរ។ មុខងារនេះនឹងបែងចែកជាផ្ទាំង Reaction ដោយឡែកពីផ្ទាំង Comment បើនិយាយឱ្យស្រួលស្តាប់គឺវាស្រដៀងទៅនឹងមុខងារ Facebook Live និងមុខងារ Live របស់កម្មវិធី Twitch ដែរ។


លោក Meaghan ដែលជាតំណាងរបស់ Team YouTube បានសរសេរថា “បើសិនជាអ្នកទទួលបាននូវការធ្វើតេស្តសាកល្បងនូវមុខងារ Reaction នេះ អ្នកនឹងឃើញនូវការ React ជាច្រើននៅពេលដែលអ្នកបើកនូវផ្ទាំង Comment និងចុចទៅលើផ្ទាំង Reaction។ ការសាកល្បងនេះ ក៏បង្ហាញអ្នកប្រើប្រាស់ពីការ React របស់អ្នកមើលផ្សេងទៀតនៅក្នុងចន្លោះពេលវេលានៃវីដេអូដែលអ្នកកំពុងមើលផងដែរ”។

ក្រុមហ៊ុន Google តែងតែធ្វើការពិសោធន៍ ក៏ដូចជាធ្វើការសាកល្បងទៅលើមុខងារថ្មីៗនៅក្នុងកម្មវិធី YouTube ប៉ុន្តែមុខងារទាំងនោះតែងតែមិនត្រូវបានដាក់ឱ្យប្រើប្រាស់ជាអចិន្ត្រៃយ៍។ តួយ៉ាងដូចជាពេលថ្មីៗនេះ ដែលក្រុមហ៊ុន YouTube បានសាកល្បងទៅលើមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ពេលវេលានៃការបញ្ចេញមតិរបស់ពួកគេ និងការដាក់លាក់ប៊ូតុងមិនចូលចិត្តអញ្ចឹងដែរ ដោយនៅពេលដែលពួកគេទទួលបាននូវចំនួនអ្នកប្រើប្រាស់ និងគាំទ្រនូវមុខងារនេះច្រើនហើយ ពួកគេបែរជាធ្វើការគិតឡើងវិញទៅលើមុខងារទាំងនោះទៅវិញ។

YouTube បានសាកល្បងមុខងារ Reaction ថ្មីនេះនៅលើឆាណែលមួយចំនួនតូច ប៉ុន្តែពួកគេនឹងធ្វើការពង្រីកនូវការដាក់ឱ្យប្រើប្រាស់នៃមុខងារនេះបន្ថែម បើសិនជាមានចំនួនអ្នកគាំទ្រច្រើន។ អ្នកប្រើប្រាស់អាចបញ្ចេញការ Reaction តាមរយៈ Emoji មួយចំនួនដូចជា Emoji ជាទឹកមុខស្រក់ទឹកភ្នែក បេះដូង ទឹកមុខស្ងួត ទឹកមុខតក់ស្លុត ឬ ការបង្ហាញពីការអបអរជាដើម៕


ប្រភព៖ Engadget

Post a Comment

To Top