ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ឈប់ការដាក់ឆ្នាំងសាកមកជាមួយទូរស័ព្ទត្រកូល Galaxy A របស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

នៅឆ្នាំមុន ក្រុមហ៊ុន Samsung បាននាំយកទូរស័ព្ទត្រកូល S21 របស់ខ្លួនទៅកាន់ទីផ្សារដោយពុំមានដុំសាកមកពីក្នុងប្រអប់ ហើយអរិយធម៌ថ្មីនេះ ត្រូវបានបន្តធ្វើឡើងទៅកាន់ទូរស័ព្ទត្រកូល Galaxy Z Fold3 និង Z Flip3 ក៏ដូចជាត្រកូល Galaxy S22 ថ្មីផងដែរ។

ឥឡូវនេះ អរិយធម៌មិនដាក់ឆ្នាំងសាកនៅក្នុងប្រអប់មកស្រាប់នេះ នឹងបន្តធ្លាក់ទៅលើទូរស័ព្ទដែលមានតម្លៃកម្រិតមធ្យមត្រកូល Galaxy A បន្តទៀត ដែលអាចនឹងមានទូរស័ព្ទម៉ូដែល Samsung Galaxy A13 5G និងម៉ូដែល Galaxy A03s។

មិនត្រឹមតែប៉ុណ្ណោះ ពាក្យចចាមអារ៉ាមមួយចំនួនបានបង្ហាញថា ការផ្លាស់ប្ដូរមួយនេះ ទំនងជាអាចរីករាលដាលដល់ទូរស័ព្ទត្រកូល Galaxy M ផងដែរ ដោយក្រុមហ៊ុន Samsung អាចនឹងបោះបង់ចោលការដាក់ឆ្នាំងសាកមកពីក្នុងប្រអប់ស្រាប់ សម្រាប់ទូរស័ព្ទម៉ូដែលមួយនេះ៕


ប្រភព÷ GSMArena

Post a Comment

To Top