ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញទូរទស្សន៍ 8K Neo QLED ថ្មីរបស់ខ្លួន នៅសប្តាហ៍ក្រោយ

ក្រុមហ៊ុន Samsung ធ្លាប់បានដាក់បញ្ចេញទូរទស្សន៍ដែលមានកម្រិតបង្ហាញ 8K និងជាប្រភេទទូរទស្សន៏ QLED ដំបូងបង្អស់របស់ខ្លួននៅឆ្នាំ២០១៨ ហើយក្រុមហ៊ុនមួយនេះ ក៏បានកែប្រែ និងបានរៀនសូត្រពីកំហុសឆ្គងដែលកើតមានតាំងពីពេលនោះមកផងដែរ។

អស់រយៈពេល ៤ ឆ្នាំបន្ទាប់ពីការដាក់បញ្ចេញទូរទស្សន៍ 8K QLED ជំនាន់ដំបូងបង្អស់របស់ខ្លួន ឥឡូវនេះ ទូរទស្សន៍ Neo QLED 8K ជំនាន់ចុងក្រោយបង្អស់នឹងត្រូវដាក់បង្ហាញជាផ្លូវការតាមរយៈការផ្សាយបន្តផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមនៅថ្ងៃទី៣០ ខែមីនា ដែលអាចនឹងចាប់ផ្តើមចាប់ពីម៉ោង ១៤:០០ GMT តទៅ។


ទូរទស្សន៍ម៉ូដែលថ្មីនេះ នឹងបង្កើនឡើងវិញទៅលើគុណភាពអេក្រង់ អាយុកាលអេក្រង់ និងលទ្ធភាពដែលអាចបើកប្រើប្រាស់បានច្រើនម៉ោងជាប្រចាំថ្ងៃ និងការតភ្ជាប់ដោយពុំមានភាពរញ៉េរញ៉ៃ ឬភាពស្មុគស្មាញ។ សម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំតាមដានបន្តនៅថ្ងៃពុធ សប្តាហ៍ក្រោយ។

ដូចសព្វមួយដង ការដាក់បង្ហាញខ្លួនជាផ្លូវការរបស់ទូរទស្សន៍ឆ្លាតវៃមួយនេះ នឹងធ្វើការផ្សាយបន្តផ្ទាល់នៅក្នុងឆាណែលយូធូប ក៏ដូចជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung ផ្ទាល់៕


ប្រភព÷ GSMArena

Post a Comment

To Top