ទូរស័ព្ទ Realme GT Neo2 ចាប់ផ្តើមទទួលបានកំណែអាប់ដេតទៅកាន់ Realme UI 3.0 ដែលមានស្ថេរភាពផ្អែកលើ Android 12 ហើយ

ក្រុមហ៊ុន Realme ធ្លាប់បានបញ្ចេញផ្ទៃប្រើប្រាស់ Realme UI 3.0 ជំនាន់សាកល្បងសម្រាប់ម្ចាស់ទូរស័ព្ទ Realme GT Neo2 ម្តងរួចមកហើយ ក៏ប៉ុន្តែនាពេលឥឡូវនេះ ក្រុមហ៊ុនក៏បានដាក់បញ្ចេញនូវកំណែអាប់ដេតផ្ទៃប្រើប្រាស់ Realme UI 3.0 នេះដដែល ប៉ុន្តែជាកំណែអាប់ដេតដែលមានស្ថេរភាព។

កំណែអាប់ដេតដែលមានស្ថេរភាពនៃផ្ទៃប្រើប្រាស់ Realme UI 3.0 ថ្មីដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 12 ដែលមានរួមបញ្ចូល Android 12 OS ផងដែរ។


ការច្របាច់បញ្ចូលគ្នានៃស្បែក Realme UI 3.0 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 12 ក៏បាននាំមកនូវមុខងារពិសេសៗមួយចំនួនផងដែរ តួយ៉ាងដូចជាមុខងារ Always-on display ដែលអាចធ្វើការផ្លាស់ប្តូរបាន និងការជួយបង្កើនល្បឿនសម្រាប់ការលេងហ្គេមផងដែរ។


យ៉ាងណាម៉ិញមកទល់ពេលនេះ ក្រុមហ៊ុន Realme ពុំទាន់បានធ្វើការប្រកាសជាផ្លូវការអំពីកំណែអាប់ដេតថ្មីនេះនោះទេ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនត្រូវបានរាយការណ៍ថា ពួកគេបានទទួលនូវកំណែអាប់ដេតនេះហើយ៕


ប្រភព៖ GSMArena

Post a Comment

To Top