ទូរស័ព្ទ OnePlus Nord 3 អាចនឹងបំពាក់មកជាមួយអេក្រង់ 120Hz កម្លាំងសាកបញ្ចូលថ្ម 150W និងមានរ៉េមទំហំ 12GB
របាយការណ៍ថ្មីមួយពី Digital Chat Station បានបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទ OnePlus Nord 3 ដែលជាធម្មតា ក្រុមហ៊ុន OnePlus តែងតែបញ្ចេញទូរស័ព្ទត្រកូល Nord របស់ខ្លួននារដូវក្តៅ។
| ទូរស័ព្ទ OnePlus Nord 2 |
បើយោងតាមការលេចធ្លាយនេះ ទូរស័ព្ទ OnePlus Nord 3 នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 8100 ដែលជាប្រភេទបន្ទះឈីបតែមួយ ដែលយើងឃើញមានបំពាក់នៅលើទូរស័ព្ទ Redmi K50។ បន្ថែមពីនេះ ទូរស័ព្ទមួយនេះក៏នឹងបំពាក់មកជាមួយប្រភេទរ៉េម LPDDR5 ទំហំ 12GB និងអង្គផ្ទុកទិន្នន័យល្បឿនលឿន UFS 3.1 ទំហំ 256GB ផងដែរ។
| ទូរស័ព្ទ OnePlus Nord 2 |
សម្រាប់អេក្រង់វិញ ទូរស័ព្ទរបស់ក្រុមហ៊ុន OnePlus មួយនេះ អាចនឹងបំពាក់មកជាមួយអេក្រង់ AMOLED ទំហំ 6.7អុីញ ដែលមានកម្រិតបង្ហាញភាពច្បាស់ Full HD+ (1080 x 2412 px) បូករួមជាមួយនឹងបច្ចេកវិទ្យាអូសអេក្រង់ល្បឿនលឿន 120Hz ផងដែរ។
| ទូរស័ព្ទ OnePlus Nord 2 |
ចំពោះផ្នែកថតរូប ទូរស័ព្ទ OnePlus Nord 3 អាចនឹងបំពាក់មកជាមួយកាមេរ៉េស៊ែលហ្វីទម្លុះអេក្រង់ចំនួនមួយគ្រាប់ ដែលមានទំហំ 16 មេហ្កាភិចស៊ែល និងមានកញ្ចប់កាមេរ៉ាខាងក្រោយចំនួនបីគ្រាប់ទៀតដែលមាន÷
_ លេនកាមេរ៉ាគោលរបស់ក្រុមហ៊ុន Sony IMX766 ទំហំ 50 មេហ្កាភិចស៊ែល
_ លេនកាមេរ៉ាទំហំ 8 មេហ្កាភិចស៊ែល ដែលអាចជាលេន Wide
_ និងលេនកាមេរ៉ាទំហំ 2 មេហ្កាភិចស៊ែល ដែលអាចនឹងដើរតួជាលេន monochrome។
| ទូរស័ព្ទ OnePlus Nord 2 |
សម្រាប់អាយុជីវិតថ្មវិញ ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,500 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់កម្លាំង 150W។ ទូរស័ព្ទមួយនេះ ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាដោះសោរដោយការស្កេនស្នាមក្រយ៉ៅដៃក្រោមអេក្រង់ បូកផ្សំជាមួយនឹងបច្ចេកវិទ្យាផ្តល់រំញ័រលងតបមកវិញ X-axis linear haptic motor ផងដែរ។
ចំពោះថ្ងៃបង្ហាញខ្លួន និងដាក់លក់ជាផ្លូវការវិញ យើងមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុន OnePlus នៅឡើយនោះទេ ប៉ុន្តែវាអាចនឹងមកដល់នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ៕
ប្រភព÷ GSMArena
Post a Comment