ក្រុមហ៊ុន Netflix កំពុងដំឡើងថ្លៃសេវាកម្មស្ទ្រីមរបស់ខ្លួននៅក្នុងចក្រភពអង់គ្លេស និងប្រទេសអៀរឡង់

នៅដើមខែមករាកន្លងទៅ ក្រុមហ៊ុន Netflix បានបង្កើនតម្លៃនៃកញ្ចប់សេវាកម្មស្ទ្រីមរបស់ខ្លួននៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ហើយឥឡូវនេះ រឿងដូចគ្នានេះបាននឹងកំពុងតែប្រព្រឹត្តទៅនៅលើប្រទេសពីរទៀត ដែលមានចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ ដែលគម្រោងធម្មតា (Basic) មានការកើនឡើងបន្តិចបន្តួច និងសម្រាប់គម្រោង Premium មានការកើនឡើងទៅ £2 និង€3។

បើយោងតាមការស្រង់ស្ថិតិរបស់ Ampere បានឱ្យដឹងថា ក្រុមហ៊ុន Netflix មានចំនួនអតិថិជនសរុបដែលកំពុងតែប្រើប្រាស់គម្រោងរបស់ខ្លួនប្រមាណជាជាង ១៤លាននាក់នៅក្នុងចក្រភពអង់គ្លេស និងចំនួនប្រមាណជា ៦០០,០០០ នាក់ទៀតនៅក្នុងប្រទេសអៀរឡង់។


កញ្ចប់សេវាកម្មដែលទទួលបានការពេញនិយមច្រើនជាងគេនោះគឺស្ថិតនៅក្នុងគម្រោងស្តង់ដារ (Standard) ដែលផ្តល់ជូននូវគុណភាពខ្សែភាពយន្តកម្រិត HD ដែលអាចប្រើប្រាស់បាន ២ ឧបករណ៍។ ដោយគម្រោងនេះដែរ ពីមុនមានតម្លៃ £6/€8 ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Netflix បានបង្កើនតម្លៃបន្ថែមមួយតួលេខទៀត ដែលឡើងទៅដល់តម្លៃ £7/€9 ក្នុងមួយខែ។

ការផ្លាស់ប្ដូរនេះ ត្រូវបានអនុវត្តភ្លាមៗចំពោះអតិថិជនថ្មី ខណៈពេលដែលអតិថិជនដែលបានភ្ជាប់គម្រោងមុនការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Netflix នឹងផ្តល់សារជូនដំណឹងទៅគណនីរបស់ពួកគេក្នុងរយៈពេល ៣០ ថ្ងៃមុនពេលដែលគម្រោងបង្កើនតម្លៃថ្មី ត្រូវអនុវត្តទៅលើគណនីរបស់ពួកគេ។


តម្លៃកាន់តែខ្ពស់ អាចជួយឱ្យក្រុមហ៊ុន Netflix មានលទ្ធភាពបន្តការវិនិយោគបន្ថែម និងពង្រឹងនូវគុណភាពខ្សែភាពយន្តរបស់ខ្លួនឱ្យកាន់តែល្អជាងមុន និងអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផលិតកម្មផលិតខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនទៀតនៅក្នុងចក្រភពអង់គ្លេស ដែលមានដូចជា ខ្សែភាពយន្ត The Crown, Bridgerton និង Emily in Paris ជាដើម៕


ប្រភព÷ GSMArena

Post a Comment

To Top