លោក Mark Zuckerberg បានបញ្ជាក់ថា NFTs នឹងមកដល់នៅក្នុងកម្មវិធី Instagram ឆាប់ៗនេះ
បើទោះបីជាអ្នកចូលចិត្ត ឬក៏មិនចូលចិត្តក៏ដោយ ឥឡូវនេះ NFTs កំពុងតែនឹងមានវត្តមាននៅក្នុងកម្មវិធី Instagram ក្នុងរយៈពេលឆាប់ៗខាងមុខនេះហើយ នេះបើយោងតាមការបញ្ជាក់របស់លោក Mark Zuckerberg នៅក្នុងការថ្លែងការការប្រមូលឌីជីថល SXSW។
លោក Mark Zuckerberg បាននិយាយថា÷ “យើងកំពុងតែធ្វើការទៅលើការនាំយក NFTs មកកាន់កម្មវិធី Instagram ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែខ្ញុំសុំមិនបញ្ជាក់ពីថ្ងៃខែពិតប្រាកដនោះទេ ហើយខ្ញុំក៏មិនទាន់បានត្រៀមខ្លួននៅក្នុងការប្រកាស ឬបង្ហាញពីព័ត៌មានអ្វីផ្សេងទៀតអំពី NFTs នៅក្នុងកម្មវិធី Instagram ដែរ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែខាងមុខ សមត្ថភាពនៃការអាចនាំយក NFTs របស់អ្នកមកកាន់កម្មវិធី Instagram អាចធ្វើឱ្យមានការផ្លាស់ប្តូរបរិយាកាសនៃការប្រើប្រាស់ថ្មីបាន”។
លោក Mark Zuckerberg និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta ផ្សេងទៀត ហាក់ដូចជាមានចំណាប់អារម្មណ៍ទៅលើ NFTs តួយ៉ាងដូចជាលោក Adam Mosseri ដែលជានាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Instagram បាននិយាយថា÷ “ក្រុមហ៊ុនកំពុងធ្វើការសិក្សា និងរុករកយ៉ាងសកម្មទៅលើបច្ចេកវិទ្យាមួយនេះ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ លោក Mark Zuckerberg បាននិយាយដែរថា នៅថ្ងៃណាមួយ NFTs នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងពិភពពិតនិម្មិត Metaverse ហើយសម្រាប់ការកែ និងតុបតែង Avatar នៅក្នុង Metaverse អាចនឹងត្រូវបាន Minted ជាប្រភេទ NFTs ដែលអ្នកអាចប្រើប្រាស់បានគ្រប់ទីកន្លែង៕
ប្រភព÷ Engadget
Post a Comment