ក្រុមហ៊ុន Instagram បញ្ចេញមុខងារដែលអាច Tag ផលិតផលបានសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក

ចាប់ពីថ្ងៃអង្គារម្សិលមិញនេះតទៅ អ្នកប្រើប្រាស់កម្មវិធី Instagram ទាំងអស់ដែលរស់នៅក្នុងសហរដ្ឋអាមេរិក អាចធ្វើការដាក់បង្ហាញស្លាកសញ្ញា ឬ Tag ផលិតផលនៅក្នុងការបង្ហោះរបស់ខ្លួនបានហើយ ដោយមុខងារនេះពីមុន គឺអាចប្រើប្រាស់បានសម្រាប់តែគណនីដែលជាអ្នកបង្កើតមាតិកា (Creator) ឬ គណនីធ្វើអាជីវកម្មប៉ុណ្ណោះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Instagram បានព្យាយាមធ្វើការផ្លាស់ប្ដូរ និងបោះជំហានបន្តិចម្តងៗនៅក្នុងការលក់ផលិតផលឱ្យបានភ្លាមៗនៅក្នុងកម្មវិធីរបស់ខ្លួន តួយ៉ាងដូចជាការបញ្ចេញមុខងារកំណត់ឈ្មោះផលិតផលដែលត្រូវបានបង្ហោះតាមរយៈរូបភាព ឬ វីដេអូអញ្ចឹងដែរ។


ដើម្បីអាចធ្វើការកំណត់អត្តសញ្ញាណផលិតផល ឬ Tag ផលិតផលបាន ដំបូងអ្នកត្រូវដាក់ស្លាកយីហោរបស់ទំនិញ បន្ទាប់មកសូមចុចទៅលើពាក្យ “Tag products” និងចុចទៅលើរូបភាពផលិតផល បន្ទាប់មកជ្រើសយកផលិតផលនោះជាការស្រេច។ ដូចនេះ នៅពេលដែលអ្នកប្រើប្រាស់ផ្សេងទៀតចុចទៅលើរូបភាពផលិតផលរបស់អ្នក វានឹងបង្ហាញនូវឈ្មោះផលិតផលដែលមានភ្ជាប់ស្រាប់ជាមួយនឹងដំណភ្ជាប់ ដែលនាំអ្នកប្រើប្រាស់ទៅកាន់ទំព័រ ឬ ការដាក់លក់របស់ផលិតផលមួយនោះ។

យ៉ាងណាម៉ិញ ដូចដែលបានលើកឡើងខាងលើ មុខងារមួយនេះមានដាក់ឱ្យប្រើប្រាស់សម្រាប់តែអ្នកប្រើប្រាស់ដែលរស់នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយក្រុមហ៊ុន Instagram អាចនឹងបញ្ចេញមុខងារមួយនេះសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្នុងរយៈពេល ២-៣ ខែខាងមុខទៀត៕


ប្រភព÷ GSMArena

Post a Comment

To Top