ឆាប់ៗនេះ ក្រុមហ៊ុន Instagram នឹងអនុញ្ញាតឱ្យអ្នកអាចតប Stories បានតាមរយៈការនិយាយជាសម្លេង

ថ្មីៗនេះ ក្រុមហ៊ុន Instagram បានណែនាំក៏ដូចជាបង្ហើបពីមុខងារប្រតិកម្មទៅលើ Stories ថ្មី ដោយអ្នកប្រើប្រាស់អាចប្រើមធ្យោបាយផ្សេងក្រៅពីការសរសេរនៅក្នុងការតបទៅលើ Stories របស់អ្នកប្រើប្រាស់ដ៏ទៃទៀតបាន។ មធ្យោបាយថ្មីៗនៅក្នុងការតប Stories នោះអាចនឹងមានការតបដោយការផ្ញើរូបភាព និងជាពិសេសនោះគឺការតបតាមរយៈការផ្ញើជាសម្លេងផ្ទាល់តែម្តង។

បើយោងទៅតាមអ្នកអភិវឌ្ឍន៍ Alessandro Paluzzi ដែលត្រូវបានគេស្គាល់ថាជា Reverse Engineering និងជាអ្នកដែលបុិនប្រសព្វខាងស្វែងរកនូវមុខងារថ្មីៗរបស់កម្មវិធីធំៗបានឱ្យដឹងថា ក្រុមហ៊ុន Instagram កំពុងតែធ្វើការទៅលើមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតប Stories របស់អ្នកដ៏ទៃបានតាមរយៈការផ្ញើសារជាសម្លេង។ នៅថ្ងៃសៅរ៍កន្លងទៅ លោក Alessandro Paluzzi ក៏បានចែករំលែកនូវរូបភាព Screenshot ដែលបង្ហាញពីមុខងារថ្មីនេះផងដែរ។

សារព័ត៌មាន Engadget ក៏បានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន Instagram ដើម្បីសុំការបញ្ចេញមតិយោបល់បន្ថែមចំពោះមុខងារថ្មីដែលក្រុមហ៊ុនមួយនេះកំពុងតែធ្វើផងដែរ ប៉ុន្តែក្រុមហ៊ុន Instagram ផ្ទាល់ពុំទាន់បានធ្វើការឆ្លើយតប ឬ ក៏ប្រកាសពីមុខងារមួយនេះឱ្យជាក់លាក់នៅឡើយនោះទេ។


កាលពីដើមឡើយ ក្រុមហ៊ុន Instagram បាននិយាយថា ដើម្បីឱ្យទទួលបាននូវភាពឯកជន ពួកគេលើកទឹកចិត្តឱ្យមានការកាត់បន្ថយចំនួនសារ Inbox និងការដាក់ចំនួនអ្នកចូលចិត្តជាឯកជន។ ប៉ុន្តែសម្រាប់ការបន្ថែមទៅលើមុខងារតប Stories តាមរយៈការផ្ញើសារជាសម្លេងនេះ អាចនឹងខុសទៅនឹងអ្វីដែលក្រុមហ៊ុនធ្លាប់បានលើកឡើងពីមុនមក៕


ប្រភព៖ Engadget

Post a Comment

To Top