ក្រុមហ៊ុន Facebook បានលុបវីដេអូក្លែងក្លាយរបស់លោក Zelensky ចេញ
គោលការណ៍នៃច្បាប់ហាមប្រាមការក្លែងបន្លំរបស់ក្រុមហ៊ុន Facebook គឺជាច្បាប់ចុងក្រោយបំផុតដែលបានដាក់ទៅលើការឈ្លានពានរបស់ប្រទេសរុស្ស៊ី មកកាន់ប្រទេសអ៊ុយក្រែន។ នៅថ្ងៃពុធកន្លងទៅ ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួនបានធ្វើការលុបវីដេអូក្លែងក្លាយដ៏អាក្រក់មួយ ដែលបានបង្ហាញពីប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky។
ប្រធានគោលផ្នែកសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta គឺលោក Nathaniel Gleicher បាននិយាយថា នៅថ្ងៃពុធកន្លងទៅ ក្រុមការងាររបស់យើងបានកំណត់អត្តសញ្ញាណវីដេអូដែលបង្ហាញពីសេចក្តីថ្លែងការណ៍មួយរបស់លោកប្រធានាធិបតី Volodymyr Zelensky ដែលជាវីដេអូដែលលោកមិនបានធ្វើ។
វីដេអូក្លែងបន្លំនេះត្រូវបានគេរាយការណ៍ថាបានប្រទះឃើញនៅក្នុងគេហទំព័រមួយ ហើយក្រុមហ៊ុន Meta ក៏បានចាត់វិធានការទៅលើរឿងមួយនេះតាមរយៈការលុបវីដេអូនោះចេញ និងបានដាក់វីដេអូនោះនៅក្នុងប្រភេទ Manipulated Media ដែលជាច្បាប់ទម្លាប់ ដែលត្រូវបានប្រើប្រាស់សម្រាប់ហាមឃាត់ ឬលុបវីដេអូ ឬវេទិកាក្លែងក្លាយអស់រយៈពេលជិត ២ ឆ្នាំមកហើយ។
2/ We've quickly reviewed and removed this video for violating our policy against misleading manipulated media, and notified our peers at other platforms.
— Nathaniel Gleicher (@ngleicher) March 16, 2022
គេហទំព័រពិនិត្យ និងតាមដាន Snopes បានរាយការណ៍ថា វីដេអូរបស់លោក Zelensky ដែលមានចំណងជើងថា “ការធ្វើមិនបានល្អ” ដែលត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នៅក្នុងប្រទេសអ៊ុយក្រែននោះ ត្រូវបានគេហេគលួចចូល។ គេហទំព័រមួយនេះ ក៏បានធ្វើការកត់សម្គាល់ទៅលើសញ្ញាមួយចំនួននៃវីដេអូក្លែងបន្លំអំពីលោកប្រធានាធិបតី Zelensky ផងដែរ ដែលចលនានៃក្បាលរបស់លោក ហាក់បីដូចជាមិនសមគ្នាទៅនឹងក៕
ប្រភព÷ Engadget
Post a Comment