ក្រុមហ៊ុន Samsung នឹងនៅតែបន្តផ្តល់កំណែអាប់ដេតសម្រាប់នាឡិការឆ្លាតវៃ Samsung Galaxy Watch 4 series រហូតដល់រយៈពេល ៤ ឆ្នាំខាងមុខទៀត
កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការពីទូរស័ព្ទត្រកូល S22 របស់ខ្លួន ហើយក្រុមហ៊ុនក៏បានចេញនូវគោលការណ៍អាប់ដេត Policy ថ្មីដោយនឹងផ្តល់ជូននូវកំណែអាប់ដេតសម្រាប់ទូរស័ព្ទត្រកូល S22 របស់ខ្លួនទៅកាន់ OS ថ្មីចំនួនបួនលើកនាពេលអនាគត និងនៅតែបន្តអាប់ដេត Security Patches រយៈពេល ៥ ឆ្នាំតទៅមុខទៀត។
បន្ថែមពីនេះ ខ្សែស្រឡាយនៃថេប្លេត Galaxy Tab S8 ក៏ទទួលបាននូវគុណប្រយោជន៍មួយនេះដែរ ហើយក្រុមហ៊ុន Samsung ក៏បានបោះជំហានមួយនេះបន្តទៅកាន់នាឡិកាដៃឆ្លាតវៃរបស់ខ្លួនផងដែរ។
និយាយពីនាឡិកាឆ្លាតវៃដែលជាចំណុចសំខាន់នៃអត្ថបទមួយនេះ ក្រុមហ៊ុន Samsung នឹងបន្តផ្តល់ជូនការអាប់ដេតនូវផ្ទៃប្រើប្រាស់ One UI Watch និង Wear OS រហូតដល់រយៈពេល ៤ ឆ្នាំខាងមុខទៀត សម្រាប់នាឡិកាត្រកូល Galaxy Watch 4, Galaxy Watch 4 Classic និងនាឡិកាឆ្លាតវៃ Galaxy Watch ដ៏ទៃទៀតដែលនឹងមកដល់នាពេលខាងមុខ។
ការធ្វើដូច្នេះ គឺជារឿងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Samsung ដែលពួកគេនៅតែអាចទទួលបាននូវកំណែអាប់ដេតថ្មីៗ បើទោះបីជាឧបករណ៍ប្រើប្រាស់របស់ពួកគេមានអាយុកាលលើសពី ៣ ឆ្នាំក៏ដោយ៕
ប្រភព÷ GSMArena
Post a Comment