ប្រទេសកាណាដានឹងទទួលបាន Quantum Computer លំដាប់ថ្នាក់អន្តរជាតិដំបូងបង្អស់របស់ខ្លួន

Quantum Computer គឺម៉ាសុីនដែលប្រើប្រាស់លក្ខណៈសម្បត្តិនៃរូបវិទ្យារបស់ Quantum (Quantum Physics) ដើម្បីធ្វើការរក្សាទុកទិន្នន័យ ឬ ធ្វើការអនុវត្តក៏ដូចជាគណនានូវទិន្នន័យផ្សេងៗ។ ម៉ាស៊ីន Quantum Computer ជាប្រភេទម៉ាស៊ីនដែលកម្រ និងជាពិសេសនោះ វាអាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំឡើងនៅតាមបណ្តាប្រទេសនីមួយៗបានដោយងាយនោះទេ។

ដើម្បីធ្វើការទាញយកអត្ថប្រយោជន៍មួយនេះ ក្រុមហ៊ុន IBM ដែលជាក្រុមហ៊ុនមានជំនាញទៅលើការផលិតប្រភេទម៉ាសុីន ក៏ដូចជា Quantum កំព្យូទ័រធំៗរបស់សហរដ្ឋអាមេរិក បានចាប់ដៃគូសហការជាមួយខេត្ត Quebec របស់ប្រទេសកាណាដា ដើម្បីធ្វើការដំឡើងនូវ Quantum Computer លំដាប់សកលដំបូងបង្អស់របស់ប្រទេសកាណាដា។ 


កិច្ចព្រមព្រៀងនេះមានរយៈ ៥ ឆ្នាំ ដែលក្រុមហ៊ុន IBM បានធ្វើការដំឡើងនូវប្រភេទ Quantum System One ដែលស្ថិតនៅក្នុងគម្រោងការ Quebec-IBM Discovery Accelerator ដើម្បីជាជំនួយជួយដល់ការដោះស្រាយបញ្ហាផ្នែកវិទ្យាសាស្ត្រ និងពាណិជ្ជកម្ម

ការចាប់ដៃគូសហការរវាងក្រុមហ៊ុន IBM និងខេត្ត Quebec អាចជាកត្តាជំរុញឱ្យការធ្វើការទៅលើមីក្រូអេឡិចត្រូនិច និងការបង្កើតក៏ដូចជាវិចខ្ចប់បន្ទះឈីបមានសភាពលឿនជាងមុន ដោយសារតែមានរោងចក្ររបស់ក្រុមហ៊ុន IBM ស្ថិតនៅក្នុងខេត្តផ្ទាល់។ 


បន្ថែមពីនេះ ក្រុមហ៊ុន IBM និងរដ្ឋាភិបាលប្រចាំខេត្ត Quebec ក៏មានគម្រោងក្នុងការបង្ហាញពីរបៀបដែល Quantum Computer និង Classic Computer ធ្វើការរួមគ្នាដើម្បីដោះស្រាយនូវបញ្ហាដែលបានប្រឈមនៅក្នុងផ្នែកវិទ្យាសាស្ត្រ ហើយពួកគេបានរំពឹងថា ដំណើរការ AI ដែលដើរដោយថាមពល Quantum នេះ អាចនឹងជួយដល់ការស្វែងរកឱសថថ្មីៗ និងសម្ភារៈថ្មីៗបានផងដែរ។

ក្រុមហ៊ុន IBM មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាប់លាស់នៃការដំឡើង Quantum Computer នេះនៅឡើយនោះទេ ប៉ុន្តែដំណើរការនៃការដំឡើង Quantum One នេះ នឹងក្លាយជាគម្រោងក្នុងការដំឡើងប្រភេទ Quantum Computer ទីប្រាំរបស់ក្រុមហ៊ុន IBM ឱ្យបានមុនឆ្នាំ២០២៣ ដោយក្រុមហ៊ុនមួយនេះធ្លាប់បានចាប់ដៃគូសហការជាមួយប្រទេសអាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួចមកហើយ៕


ប្រភព÷ Engadget

Post a Comment

To Top