ក្រុមហ៊ុន Microsoft គ្រោងនឹងរួចរាល់នៅក្នុងការផលិតកំព្យូទ័រយួរដៃដែលបំពាក់ជាមួយបន្ទះឈីប SD 8cx Gen 3 ដែលជាដៃគូប្រកួតប្រជែងថ្មីរវាងឈីប AMD និង Intel
បញ្ជី Geekbench ថ្មីបានបង្ហាញពីចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយនៃខ្សែស្រឡាញកំព្យូទ័រយួរដៃត្រកូល Surface របស់ក្រុមហ៊ុន Microsoft ជំនាន់ថ្មី ដែលនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8cx Gen 3 របស់ក្រុមហ៊ុន Qualcomm និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows។
ឈ្មោះម៉ូដែលនៃកំព្យូទ័រយួរដៃមួយនេះ ហាក់ដូចជាមាន Codenames ស្រដៀងគ្នាទៅនឹងកំព្យូទ័រយួរដៃ Surface ជំនាន់មុនដែរ ហើយត្រង់ពាក្យដែលសរសេរថា “EV2” គឺចង់មានន័យថា ឧបករណ៍ក៏ដូចជាផលិតផលមួយនេះ បានចូលមកដល់ដំណាក់កាលនៃផ្នែក Hardware ក៏ដូចជាបាននឹងកំពុងធ្វើតេស្តសាកល្បងបណ្តើរៗហើយ។
នៅក្នុងដំណាក់កាលនេះ ក្រុមអ្នកបង្កើតចង់បញ្ជាក់ឱ្យប្រាកដថាគ្រប់ Hardware ទាំងអស់មានដំណើរការបានត្រឹមត្រូវ និងរួចរាល់អស់ហើយ មុនពេលដែលពួកគេសម្រេចចូលទៅកាន់ផ្នែករចនារូបរាង ដែលជាការងារចុងក្រោយនៅក្នុងការផលិតកំព្យូទ័រយួរដៃមួយនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លទ្ធផលនៃតារាង Geekbench ខាងលើបានបង្ហាញថា CPU មួយនេះ អាចជាដៃគូប្រកួតប្រជែងរបស់ CPU ដែលមានកម្លាំង 25W របស់ក្រុមហ៊ុន Intel និងក្រុមហ៊ុន AMD បាន នៅលើពិន្ទុ Multi-Core Performance។
វានៅតែមានភាពស្រពិចស្រពិលថាតើឧបករណ៍ ឬ កុំព្យូទ័រយួរដៃមួយណារបស់ក្រុមហ៊ុន Microsoft ដែលបានឈានចូលមកដល់ដំណាក់កាលសាកល្បងនៅលើផ្នែក Hardware មួយនេះ។ ដូចនេះ សម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរងចាំតាមដាននាពេលខាងមុខបន្តទៀត៕
ប្រភព÷ GSMArena
Post a Comment