ក្រុមហ៊ុន Meta បានធ្វើបច្ចុប្បន្នភាពរូបដំណាង Avatar 3D សម្រាប់កម្មវិធី Facebook, Messenger និង Instagram
រូបភាពដំណាង Avatar 3D របស់ក្រុមហ៊ុន Meta អាចនឹងក្លាយជាចំណែកមួយនៃពិភពពិតនិម្មិត Metaverse នាពេលអនាគត ដោយហេតុនេះហើយ ទើបក្រុមហ៊ុន Meta បានព្យាយាមរចនា និងកែប្រែវាឱ្យកាន់តែមានលក្ខណៈស្រស់ស្អាត និងល្អប្រសើរជាងមុន។
ឥឡូវនេះ ក្រុមហ៊ុន Meta បានដាក់បញ្ចូលបន្ថែមនូវមុខងារថ្មីៗមួយចំនួនទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើសម្រាប់កែរូបដំណាងរបស់ខ្លួនបាន ហើយមុខងារក៏ដូចជាការកែរូបដំណាង 3D នេះនឹងអនុញ្ញាតឱ្យប្រើប្រាស់នៅលើកម្មវិធីធំៗទាំងបីរបស់ក្រុមហ៊ុន Meta ដែលមានកម្មវិធី Facebook, Messenger និង Instagram។
ក្រុមហ៊ុន Meta ក៏បានព្យាយាមដាក់បញ្ចូលនូវមុខងារសម្រាប់កែរូប 3D មួយចំនួនផងដែរ ដែលមានដូចជា កៅអីសម្រាប់ជនពិការ ប្រដាប់ជំនួយការស្តាប់ និងមុខងារផ្សេងៗទៀត។ បន្ថែមពីនេះ មុខងារបង្ហាញពីទឹកមុខ (Facial Expressions) និងពណ៌សម្បុររបស់អ្នក អាចនឹងមានលក្ខណៈដូចទៅនឹងរូបភាពផ្ទាល់របស់អ្នកផងដែរ។
សម្រាប់មុខងារដែលក្រុមហ៊ុន Meta ទើបតែដាក់បញ្ចូលនាពេលថ្មីៗនេះ គឺមានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសតែចំនួនបីសិនប៉ុណ្ណោះ ដែលមាន សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសមុិកសុិក។ ចំណែកឯប្រទេសដទៃទៀត ក្រុមហ៊ុន Meta នឹងដាក់ឱ្យប្រើប្រាស់នាខែក្រោយ៕
ប្រភព÷ GSMArena
Post a Comment