Macs ចំនួនបីម៉ូដែលអាចនឹងមកដល់នៅក្នុងខែមីនានេះ
ក្រុមហ៊ុន Apple បានចុះបញ្ជីកំព្យូទ័រយួរដៃរបស់ខ្លួនត្រកូល Mac ចំនួនបីម៉ូដែលជាមួយនឹង Russian Eurasian Economic Commission ដែលមានលេខកូដម៉ូដែលដូចជា A2681, A2615 និង A2686។
កំព្យូទ័រយួរដៃដំបូងគេ គឺជា Portable Computer (កំព្យូទ័រដែលអាចយកតាមខ្លួនបាន) និងសម្រាប់ពីរម៉ូដែលទៀត គឺជាប្រភេទកំព្យូទ័រធម្មតា។ ក្នុងន័យធម្មតានេះដែរ អាចនឹងមានកំព្យូទ័រយួរដៃមួយម៉ូដែល ដែលអាចជាការរចនាឡើងវិញនៃម៉ូដែល MacBook Air ឬអាចជាកំព្យូទ័រយួរដៃ M1 Pro/Max-powered Mac mini ជំនាន់ថ្មី និងការទន្ទឹមចាំមកដល់នៃកំព្យូទ័រយួរដៃ Mac Pro ជំនាន់ថ្មី។
ក្រុមហ៊ុន Apple បានបង្ហើបពីការដាក់លក់ទូរស័ព្ទ និងថេប្លេត iPhone SE+ 5G និង iPad Air ជាមួយនឹង EEC កាលពីខែមុន ហើយយើងអាចរំពឹងបានថា ទូរស័ព្ទក៏ដូចជាកំព្យូទ័រត្រកូល Mac ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមកដល់ព្រមគ្នានៅថ្ងៃទី 08 ខែមីនា ខាងមុខនេះ។
MacBook Air ជំនាន់ថ្មី អាចនឹងមកដល់ជាមួយបន្ទះឈីប M2 និងមានអេក្រង់ទំហំ 13អុីញ ហើយកំព្យូទ័រយួរដៃមួយនេះ អាចនឹងយកការរចនាចេញពីកំព្យូទ័រយួរដៃ MacBook Pro 14 និង 16។
យើងក៏អាចនឹងឃើញកំព្យូទ័រយួរដៃ Mac mini ដែលត្រូវបានធ្វើការរចនាឡើងវិញ ជាមួយនឹងបន្ទះឈីប M1 Pro ផងដែរ (អាចជាមានម៉ូដែល ដែលបំពាក់បន្ទះឈីប M1 Max មួយទៀត) ដែលនឹងមកដល់នៅថ្ងៃទី 08 ខែមីនា ខាងមុខនេះ។
ចំណែកឯកំព្យូទ័រយួរដៃ Mac Pro វិញ ក្រុមហ៊ុន Apple អាចនឹងបញ្ចេញវាសម្រាប់សន្និសីទ WWDC របស់ខ្លួន ដែលនឹងធ្វើឡើងនារដូវស្លឹកឈើជ្រុះ ហើយកំព្យូទ័រយួរដៃមួយនេះដែរ អាចនឹងបំពាក់មកជាមួយបន្ទះឈីប M1 Pro ឬ M1 Max ដែលជាបន្ទះឈីបកំពូលរបស់ក្រុមហ៊ុន Apple៕
ប្រភព÷ GSMArena
Post a Comment