Google Messages បានក្លាយជាកម្មវិធីសារគោលរបស់ទូរស័ព្ទ Samsung Galaxy S22 series នៅសហរដ្ឋអាមេរិក
ចាប់ផ្ដើមដំបូងពីទូរស័ព្ទត្រកូល Samsung Galaxy S22 ដោយក្រុមហ៊ុន Samsung បានធ្វើការបញ្ជូនទូរស័ព្ទម៉ូដែលជំនាន់ចុងក្រោយរបស់ខ្លួនជាមួយនឹងកម្មវិធី Google Messages ដោយប្រើប្រាស់វាជាកម្មវិធីផ្ញើ និងទទួលសារគោល។ មុនពេលធ្វើដូចនេះ ក្រុមហ៊ុន Samsung ក៏មានកម្មវិធីសារគោលដែលផលិតចេញពីផ្ទះរបស់ខ្លួនផងដែរ ដែលអាចប្រើបានជាមួយ RCS និងជាកម្មវិធីសារគោលសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ទូរស័ព្ទត្រកូល S21 Series ក៏បានដាក់លក់នៅក្នុងទីផ្សារអឺរ៉ុបជាមួយនឹងកម្មវិធីសារ Google Messages ជាកម្មវិធីគោលផងដែរ ដោយការកត់សម្គាល់មួយនេះចេញមកពី Waveform podcast របស់ MKBHD។
អ្នកប្រើប្រាស់មួយចំនួន អាចនឹងមិនបានកត់សម្គាល់ថា កម្មវិធីសារដើមរបស់ក្រុមហ៊ុន Samsung មានសភាពខុសប្លែកពីមុន នៅពេលដែលក្រុមហ៊ុន Samsung ចាប់ផ្តើមផ្លាស់ប្តូរការរចនាកម្មវិធីផ្ញើ និងទទួលសាររបស់ខ្លួនឱ្យដូចទៅនឹងកម្មវិធីសារ Google Messages ដែលធ្លាប់បានដាក់លក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ចំពោះទូរស័ព្ទម៉ូដែល Samsung Galaxy S21 ដែលចេញកាលពីឆ្នាំមុន។
បើយោងតាមការកត់សម្គាល់របស់ 9to5Google បានឱ្យដឹងថា បើទោះបីជាកម្មវិធីសាររបស់ក្រុមហ៊ុន Google ត្រូវបានកំណត់ដាក់ជាកម្មវិធីសារ RCS គោលក៏ដោយ ក៏អ្នកប្រើប្រាស់នៅតែអាចផ្លាស់ប្ដូរទៅកម្មវិធីសារដើមរបស់ក្រុមហ៊ុន Samsung វិញផងដែរ បើសិនជាពួកគេចង់។
កម្មវិធី Google Messages បានក្លាយជាកម្មវិធីផ្ញើ និងទទួលសារគោលរបស់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android មួយចំនួន បូករួមជាមួយនឹងក្រុមហ៊ុន Samsung ដែលអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្ដូរពីកម្មវិធីសាររបស់ក្រុមហ៊ុន Google មកកម្មវិធីសារដើមរបស់ក្រុមហ៊ុន Samsung អញ្ចឹងដែរ៕
ប្រភព÷ GSMArena
Post a Comment