ហេគឃ័រម្នាក់ត្រូវបានសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤០ ខែ បន្ទាប់ពីរូបគេបានចូលរួម...
ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា តុលាការនៃសហរដ្ឋអាមេរិកបានសម្រេចឃាត់ខ្លួនហេគកឺជនជាតិកាណាដាម្នាក់ ដែលមានឈ្មោះថា Gary Bowser និងសម្រេចកាត់ទោសរូបគេឱ្យជាប់ពន្ធនាគាររយៈពេល ៤០ ខែ បន្ទាប់ពី Bowser មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហេគ Hacking Switch Team Xecuter។
គូរបញ្ជាក់ផងដែរថា ហេគឃ័រដែលមានឈ្មោះថា Gary Bowser នេះ មិនមែនជាលោក Doug Bowser ដែលជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Nintendo of America នោះទេ ដោយគេគឺជាហេគឃ័រជនជាតិកាណាដាម្នាក់ដែលបានបង្កើត និងលក់ឧបករណ៍ហ្គេមដែលអ្នកលេងហ្គេមអាចប្រើសម្រាប់លេងហ្គេមលួចចម្លងនៅលើកុងសូលរបស់ពួកគេដោយខុសច្បាប់បាន។
អង្គភាពស៊ើបអង្កេត FBI បានចាប់ឃាត់ខ្លួន Bowser ក្នុងឆ្នាំ២០២០ នឹងបន្ទាប់ពីរយៈពេល ១ ឆ្នាំក្រោយមក Bowser បានយល់ព្រមបង់ប្រាក់ប្រមាណជា ១០ លានដុល្លារទៅឱ្យក្រុមហ៊ុន Nintendo សម្រាប់ការដោះស្រាយទៅលើ Civil Privacy Lawsuit និងប្រាក់ ៤.៥ លានដុល្លារបន្ថែមទៀតសម្រាប់បង់ទៅឱ្យក្រុមហ៊ុន Nintendo ផ្ទាល់៕
ប្រភព÷ Engadget
Post a Comment