ក្រុមហ៊ុន Apple បានដាក់បញ្ចេញកំណែអាប់ដេត iOS 15.3.1 និង iPadOS 15.3.1 ដើម្បីជួសជុលទៅលើបញ្ហាមួយចំនួន

ក្រុមហ៊ុន Apple កំពុងតែបញ្ចេញកំណែអាប់ដេត IOS 15.3.1 និង iPadOS 15.3.1 ថ្មី ដើម្បីជួសជុល និងកែប្រែទៅលើកំហុសឆ្គងដែលកើតមានឡើងមួយចំនួននៅលើ WebKit។

កំណែអាប់ដេតថ្មី ដែលក្រុមហ៊ុន Apple បានទម្លាក់មកនោះ គឺដើម្បីដោះស្រាយ និងជួសជុលទៅលើបញ្ហាដែលបង្កឱ្យមានភាពងាយរងគ្រោះទៅលើ WebKit ដោយវាបានអនុញ្ញាតឱ្យវេបសាយមួយចំនួនអាចធ្វើការកែ និងសរសេរកូដទៅលើទូរស័ព្ទម៉ូដែលមុនៗរបស់ក្រុមហ៊ុន Apple បានដែលមានដូចជា ទូរស័ព្ទ iPhone 6 និងម៉ូដែលក្រោមនេះ, iPad Pro (គ្រប់ម៉ូដែល), iPad Air 2 និងម៉ូដែលក្រោមនេះ, iPad ជំនាន់ទី 5 និងម៉ូដែលក្រោមនេះ, iPad mini 4 និងម៉ូដែលក្រោមនេះ និង iPod touch (ជំនាន់ទី ៧)។

បើយោងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា បញ្ហាមួយនេះបានធ្វើឱ្យបែកធ្លាយទៅលើព័ត៌មានមួយចំនួនរបស់អ្នកប្រើប្រាស់តាមរយៈការងាយរងគ្រោះនៃ WebKit ក៏ប៉ុន្តែក្រុមហ៊ុន Apple មិនបានចែករំលែកពីចំនួនដែលទទួលរងការខូចខាតពីបញ្ហាមួយនេះនោះទេ៕


ប្រភព÷ GSMArena

Post a Comment

To Top