ក្រុមហ៊ុន Apple បានជួល Director របស់រឿង Oldboy ឱ្យថតរឿងខ្លីមួយ ដោយប្រើទូរស័ព្ទ iPhone 13 Pro

 ក្រុមហ៊ុន Apple តែងតែជ្រៀតចូលចំណែកទីផ្សារ តាមរយៈការបង្ហាញពីសមត្ថភាពនៃការថតវីដេអូពីទូរស័ព្ទដៃ iPhone ជាច្រើនជំនាន់មកហើយ ហើយសម្រាប់យុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនចុងក្រោយនេះ ក្រុមហ៊ុន Apple បានជួលអ្នកដឹកនាំរឿងជនជាតិកូរ៉េដ៏ល្បីម្នាក់ ដែលមានឈ្មោះថា Park Chan-wook។

សម្រាប់អ្នកដែលមិនបានស្គាល់ លោក Park Chan-wook គឺជាអ្នកដឹកនាំរឿងកូរ៉េ Oldboy ដែលចេញកាលពីឆ្នាំ ២០០៣។

ប៉ុន្តែសម្រាប់ភាពយន្តដែលក្រុមហ៊ុន Apple ជួលឱ្យលោក Park Chan-wook ថតនោះ គឺជាប្រភេទភាពយន្តខ្លី ដែលមានចំណងជើងថា “Life is but a dream” ដែលមានរយៈពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ ភាពយន្តខ្លីមួយនេះ ជាប្រភេទភាពយន្តបង្ហាញពីក្បាច់គុណ និងការស្រមើស្រមៃ ដែលបានថតទាំងស្រុងចេញពីទូរស័ព្ទ iPhone 13 Pro និងត្រូវបានបង្ហោះនៅក្នុងគណនីយូធូបផ្លូវការរបស់ក្រុមហ៊ុន Apple។

បើមើលទៅតាមវីដេអូនៃរឿងខ្លីខាងលើ យើងសឹងតែមិនជឿថាខ្សែភាពយន្តដែលមានរយៈពេលខ្លីមួយនេះ បានថតដោយប្រើប្រាស់កាមេរ៉ារបស់ទូរស័ព្ទ iPhone ពីព្រោះបើសិនជាក្រុមហ៊ុន Apple មិនបានបញ្ជាក់ យើងអាចនឹងគិតថា គេថតដោយប្រើប្រាស់នូវប្រភេទកាមេរ៉ាធំៗដែលប្រើសម្រាប់ថតកុន។


ក្រុមហ៊ុន Apple ក៏បានបញ្ចេញវីដេអូឃ្លីបមួយទៀត ដែលបង្ហាញពីដំណើរការពីក្រោយការថតនៃខ្សែភាពយន្តខ្លីមួយនេះ ដោយលោក Park និងក្រុមការងាររបស់គាត់ បានប្រើប្រាស់ទូរស័ព្ទ iPhone 13 Pro នៅលើ Gimbals ដើម្បីជារក្សាលំនឹងមិនឱ្យរំកឺនៅពេលថត។ បន្ថែមពីនេះ ក្រុមការងារថតរបស់លោក Park ក៏បាននិយាយពីមុខងារ Cinematic របស់ទូរស័ព្ទដៃ iPhone ដែលធ្វើឱ្យមានព្រាលផ្ទៃខាងក្រោយស្អាត និងមើលទៅដូចជាការថតចេញមកពីកាមេរ៉ា Professional៕


ប្រភព÷ GSMArena

Post a Comment

To Top