លក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទ ZTE nubia Red Magic 7 ត្រូវបានបង្ហាញនៅលើ TENAA
ទូរស័ព្ទដៃ Gaming ជំនាន់ថ្មីរបស់ក្រុមហ៊ុន nubia កំពុងតែស្ថិតនៅក្នុងការផលិតហើយ។ ទូរស័ព្ទនេះដែរត្រូវបានក្រុមហ៊ុន nubia ឱ្យឈ្មោះថា Red Magic 7 ដែលជាការអាប់ដេតពីម៉ូដែល Red Magic 6s ដែលចេញកាលពីឆ្នាំមុន។
បន្ថែមពីនេះ ទូរស័ព្ទ Red Magic 7 ក៏ទទួលបានការបញ្ជាក់ពី TENAA និងបានធ្វើការបង្ហើបពីលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទមួយនេះផងដែរ។
សម្រាប់ទូរស័ព្ទ Red Magic 7 ដែលមានលេខម៉ូដែល NX679J នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទី១ បូករួមជាមួយនឹងការបំពាក់កាមេរ៉ាក្រោយទំហំ 64 មេហ្កាភិចស៊ែលផងដែរ។ ចំណែកឯអេក្រង់វិញ ទូរស័ព្ទ Gaming មួយនេះអាចនឹងបំពាក់មកជាមួយអេក្រង់ OLED ទំហំ 6.8អុីញ ដែលមានកម្រិតបង្ហាញភាពច្បាស់ FullHD+ (1080p)។
បើយោងតាមការបញ្ជាក់នៃបញ្ជី TENAA ទូរស័ព្ទ Red Magic 7 អាចនឹងមានទំហំរ៉េមរហូតទៅដល់ 16GB និងទំហំអង្គផ្ទុកទិន្នន័យ 512GB ប៉ុន្តែមិនមានរន្ធសម្រាប់បន្ថែម micro SD កាតពីខាងក្រៅនោះទេ។ TENAA មិនបានបញ្ជាក់ពីកាមេរ៉ាក្រោយបីផ្សេងទៀតនោះទេ ដោយយើងអាចដឹងបានត្រឹមតែថាទូរស័ព្ទមួយនេះ អាចនឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីខាងមុខទំហំ 8 មេហ្កាភិចស៊ែល៕
ប្រភព÷ GSMArena
Post a Comment