ក្រុមហ៊ុន WhatsApp គ្រោងនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការផ្ទេរ Chat History ពី Android ទៅ IOS បានក្នុងពេលឆាប់ៗនេះ

អ្នក Developers របស់ក្រុមហ៊ុន WhatsApp កំពុងតែធ្វើការនៅលើមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការផ្ទេរ Chat History ពីទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ទៅកាន់ IOS ហើយមុខងារនេះដែរ ត្រូវបានគេរំពឹងថា វាអាចនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

តម្រុយដែលយើងអាចដឹងបាននោះគឺវាមានប្រភពចេញពីកម្មវិធី WhatsApp នៅក្នុងទូរស័ព្ទ iPhone ផ្ទាល់តែម្តង ដែលបើយោងតាមរូបភាព ប្រភពកូដនេះគឺជាកម្មវិធី WhatsApp ដែលមានលេខ 22.2.74 ជំនាន់ Beta។

បើទោះបីជាយ៉ាងណាក៏ដោយ ដំណើរការផ្ទេរ Chat History នេះមិនប្រព្រឹត្តទៅដោយតែមួយជំហាននោះទេ។ ដំណើរការមួយនេះ តម្រូវឱ្យទូរស័ព្ទទាំងពីរបានតម្លើងនូវកម្មវិធី WhatsApp និងប្រើប្រាស់ជាមួយប្រព័ន្ធ WiFi ជាមួយគ្នា។

ប៉ុន្តែសម្រាប់ខណៈពេលនេះ មធ្យោបាយដែលអាចផ្ទេរ Chat History ពីទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ IOS ទៅកាន់ Android បាន គឺតម្រូវឱ្យអ្នកមានទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ហើយភ្ជាប់ជាមួយខ្សែ USB Cable ជាមួយនឹងទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ IOS និងប្រើប្រាស់ជាមួយកម្មវិធី SmartSwitch របស់ក្រុមហ៊ុន Samsung៕


ប្រភព÷ GSMArena

Post a Comment

To Top