ក្រុមហ៊ុន Samsung បានប្រកាសចេញម៉ូនីទ័រ Odyssey Neo G8 ដែលជាអេក្រង់ដំបូងបង្អស់ដែលមានកម្រិតបង្ហាញ 4K ជាមួយនឹង...
កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវអេក្រង់ម៉ូនីទ័ររបស់ខ្លួនចំនួនបីម៉ូដែលសម្រាប់ឆ្នាំ២០២២។ ម៉ូនីទ័រទាំងបីម៉ូដែលនោះ ក្រុមហ៊ុន Samsung គ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ CES 2022 ដែលនឹងធ្វើឡើងនៅទីក្រុង Las Vegas។
ម៉ូនីទ័រថ្មីដំបូងគេនោះមានឈ្មោះថា Samsung Odyssey Neo G8 ដែលជាអេក្រង់ទំហំ 32អុីញ ដែលមានកម្រិតបង្ហាញ 4K និងជាអេក្រង់ដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលបំពាក់មកជាមួយល្បឿន Refresh Rate 240Hz។ អេក្រង់ម៉ូនីទ័រមួយនេះក៏បំពាក់មកជាមួយបច្ចេកវិទ្យា 1000R curvature និង Quantum Mini LED backlightning ផងដែរ។
បច្ចេកវិទ្យា Backlighting LED ប្រើប្រាស់ទំហំឯកតា (units) 1/40 នៃទំហំ (units) LED ធម្មតា។ បូកផ្សំជាមួយនឹងបច្ចេកវិទ្យា Quantum Matrix និង Quantum HDR 2000 របស់ក្រុមហ៊ុន Samsung ផងដែរនោះ នោះអេក្រង់ម៉ូនីទ័រ Odyssey Neo G8 អាចទទួលបានការបង្កើនពន្លឺរហូតដល់ទៅ 2000 nits ជាមួយនឹងការបង្ហាញកម្រិតរូបភាព HDR។
ម៉ូនីទ័រជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះដែរ ក៏អាចគាំទ្រជាមួយនឹងរន្ធ HDMI 2.1 ចំនួនពីរ និងរន្ធតភ្ជាប់ទៅ DisplayPort 1.4 ចំនួនមួយផងដែរ។ បន្ថែមពីនេះ អេក្រង់ម៉ូនីទ័រ Odyssey Neo G8 ក៏នឹងបំពាក់មកជាមួយមុខងារ CoreSync ដែលមុខងារនេះនឹងធ្វើការផ្លាស់ប្តូរភ្លើង RGB នៅពីក្រោយអេក្រង់ ឱ្យដូចទៅនឹងមាតិកាដែលបានចាក់នៅក្នុងអេក្រង់៕
ប្រភព÷ GSMArena
Post a Comment