ក្រុមហ៊ុន Samsung បានធ្វើការពន្យារពេលសម្រាប់ការបញ្ចេញបន្ទះឈីប Exynos 2200
បើតាមគម្រោងដែលបានគ្រោងទុក ក្រុមហ៊ុន Samsung គួរណាស់តែបានបញ្ចេញបន្ទះឈីប Exynos 2200 ជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃនេះ។
បើយោងតាមសារព័ត៌មាន Ice Universe បានរាយការណ៍ បន្ទះឈីបជំនាន់ថ្មីនេះនឹងត្រូវធ្វើការពន្យារពេលសម្រាប់ការចេញលក់ ដោយសារតែក្រុមហ៊ុន Samsung បានលុបកាលបរិច្ឆេទថ្ងៃទី១១ ខែមករា ដែលជាថ្ងៃគ្រោងនឹងដាក់បញ្ចេញបន្ទះឈីបនោះ ចេញពីគណនី Twitter របស់ក្រុមហ៊ុន។
បើយោងតាមប្រភពផ្សព្វផ្សាយផ្សេងទៀតរបស់ប្រទេសកូរ៉េបានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញទូរស័ព្ទត្រកូល S22 នៅថ្ងៃទី០៨ ខែកុម្ភៈ និងដាក់លក់ជាផ្លូវការនៅថ្ងៃទី២៤។
កាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បានដាក់បញ្ចេញបន្ទះឈីប Exynos 2100 នៅថ្ងៃទី១២ ខែមករា និងបន្ទាប់ពីរប្រកាសចេញបានពីរថ្ងៃ ក្រុមហ៊ុនក៏នាំយកទូរស័ព្ទត្រកូល S21 មកបញ្ចេញបន្ថែម ដូចនេះបន្ទះឈីប Exynos 2200 អាចនឹងបង្ហាញខ្លួនមុនពីរថ្ងៃ មុនពេលដែលក្រុមហ៊ុន Samsung ប្រកាសចេញទូរស័ព្ទម៉ូដែល S22៕
ប្រភព÷ GSMArena
Post a Comment