ទូរស័ព្ទ Redmi Note 11 Global នឹងបំពាក់មកជាមួយអេក្រង់ AMOLED 90Hz និងមាន Speaker ពីរគ្រាប់

ក្រុមហ៊ុន Xiaomi គ្រោងនឹងដាក់លក់ទូរស័ព្ទកម្រិតមធ្យមជំនាន់ចុងក្រោយបង្អស់របស់ខ្លួន នៅក្នុងទីផ្សារប្រទេសអឺរ៉ុបនៅថ្ងៃទី២៦ ខែមករា ខាងមុខនេះ។ មុនពេលដែលទូរស័ព្ទមួយនេះនឹងបង្ហាញខ្លួនជាផ្លូវការ ឥឡូវនេះយើងក៏ទទួលបាននូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់វាផងដែរ។

កាលពីថ្ងៃម្សិលមិញនេះ គណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសនេប៉ាល់ បានធ្វើការបង្ហោះសារជាមួយនឹងរូបភាពដែលបង្ហាញពីទូរស័ព្ទ Redmi Note 11 ដូចខាងក្រោម÷

Updated: ក្រុមហ៊ុន Xiaomi បានលុប Tweet នោះចោលបាត់ទៅហើយ ប៉ុន្តែនេះគឺជារូបភាពផ្លូវការដែលក្រុមហ៊ុនបានបង្ហោះ

តាមរយៈ Tweet ដែលបានបង្ហោះខាងលើ យើងអាចប្រាកដបានហើយថាទូរស័ព្ទ Redmi Note 11 នឹងប្រើប្រាស់ជាមួយបន្ទះអេក្រង់ AMOLED ដែលមានកម្រិតបង្ហាញភាពច្បាស់ FullHD+ និងមានល្បឿនអូសអេក្រង់ 90Hz។ 

ទូរស័ព្ទត្រកូល Note 11 នេះដែរក៏នឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់មួយគ្រាប់នៅខាងមុខ ជាមួយនឹងឧបករណ៍បំពងសម្លេង (Speaker) ចំនួនពីរគ្រាប់ផងដែរ ហើយវាអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៧ ខែមករា នៅក្នុងទីផ្សារប្រទេសនេប៉ាល់ (មួយថ្ងៃបន្ទាប់ពីបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសអឺរ៉ុប)៕


ប្រភព÷ GSMArena

Post a Comment

To Top