ក្រុមហ៊ុនផលិតហ្គេម Pubg Mobile បានប្តឹងទៅលើក្រុមហ៊ុនបង្កើតហ្គេមដែលមានលក្ខណ:ស្រដៀងនឹងខ្លួន (copycat)

KRAFTON ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតហ្គេមបែបបាញ់ប្រហារ PUBG គឺជាក្រុមហ៊ុនផលិតហ្គេមដ៏ជោគជ័យមួយដែលទទួលបានចំណូលជាទឹកប្រាក់ប្រមាណជាជាងរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ហេតុនេះហើយ ទើបមានក្រុមហ៊ុនផលិតហ្គេមមួយចំនួនបានចាប់ផ្តើមផលិតប្រភេទហ្គេមដែលមានលក្ខណៈស្រដៀងទៅនឹងហ្គេម PUBG (Pubg Mobile)។

ក្រុមហ៊ុនដែលព្យាយាមផលិតហ្គេមកូពីពីក្រុមហ៊ុន KRAFTON អាចនឹងប្រឈមមុខទៅនឹងផ្លូវច្បាប់ តួយ៉ាងដូចជាពាក្យបណ្តឹងដែលក្រុមហ៊ុន KRAFTON បានប្តឹងទៅកាន់ក្រុមហ៊ុនផលិតហ្គេម Garena Online ដែលក្រុមហ៊ុនមួយនេះបានបំពានទៅលើ IP Batte Royal របស់ខ្លួនអញ្ចឹងដែរ។ លើសពីនេះ នៅក្នុងពាក្យបណ្តឹងមួយនោះ ក៏មានជាប់ឈ្មោះក្រុមហ៊ុន Google និង Apple ផងដែរ។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន KRAFTON បានប្តឹងទៅកាន់ក្រុមហ៊ុន Garena Online ដោយកាលពីឆ្នាំ២០១៧ ក្រុមហ៊ុន KRAFTON បានដាក់ពាក្យបណ្តឹងប្តឹងទៅលើការលក់ហ្គេម Free Fire: Battlegrounds (ដែលផលិតដោយក្រុមហ៊ុន Garena Online) ចំនួនមួយដងរួចមកហើយ តែត្រូវបានបញ្ចប់ទៅវិញ។ ប៉ុន្តែ ឥឡូវនេះ ក្រុមហ៊ុន KRAFTON បានធ្វើការដាក់ពាក្យបណ្តឹងម្តងទៀត ដែលក្រុមហ៊ុន Garena Online នៅតែបន្តលក់ហ្គេម Free Fire របស់ខ្លួននៅក្នុង  Playstore និង Appstore ដែលខុសទៅនឹងច្បាប់ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៧។

លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតហ្គេម Garena បានចាប់ផ្តើមលក់ហ្គេមប្រភេទ Battle Royal មួយប្រភេទទៀតដែលមានឈ្មោះថា Free Fire Max។ ដូចនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន KRAFTON មានភាពមិនសុខចិត្ត ដោយក្រុមហ៊ុន Garena បានរំលោភបំពានទៅលើច្បាប់កម្មសិទ្ធិបញ្ញារបស់ខ្លួន និងអាចរកលុយបានរាប់រយលានដុល្លារជុំវិញលើការលក់ហ្គេមទាំងអស់នោះ៕


ប្រភព÷ Engadget

Post a Comment

To Top