លោក Madhav Shed បានបញ្ជាក់ពីការមកដល់របស់ទូរស័ព្ទត្រកូល Realme GT2, ថេប្លេត និងលេបថបផ្សេងទៀតផងដែរសម្រាប់ឆ្នាំ២០២២ នេះ
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Realme បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ចុងក្រោយបង្អស់របស់ខ្លួនត្រកូល GT2 និង GT2 Pro ហើយឥឡូវនេះ ប្រធាននៃក្រុមជំនួញរបស់ក្រុមហ៊ុន Realme គឺលោក Madhav Sheth បានបញ្ជាក់បន្ថែមផងដែរថា ទូរស័ព្ទត្រកូល GT2 នឹងដាក់លក់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ។
លោក Madhav Sheth ក៏បានបង្ហើបផងដែរថា នៅក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន Realme នឹងនាំយកថេប្លេត និងកំព្យូទ័រយួរដៃម៉ូដែលថ្មី ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកថែមទៀតផង។ បើយោងតាមព័ត៌មានដែលយើងទទួលបាន ទូរស័ព្ទត្រកូល GT2 អាចនឹងមកដល់ឆាប់ៗនៅក្នុងទីផ្សារប្រទេសអឺរ៉ុប និងសម្រាប់កាលបរិច្ឆេទពិតប្រាកដវិញ យើងមិនទាន់អាចដឹងបាននៅឡើយទេ ប៉ុន្តែវាអាចនឹងមកដល់នៅក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme ក៏បានបង្ហើបពីវត្តមានរបស់ថេប្លេតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជាច្រើន និងកំព្យូទ័រយួរដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows ផងដែរ ដែលក្រុមហ៊ុនគ្រោងនឹងនាំយកវាមកកាន់ឆ្នាំ២០២២ នេះ។
ក្រុមហ៊ុន Realme ក៏បានបញ្ជាក់បន្ថែមផងដែរថា កំព្យូទ័រយួរដៃរបស់ខ្លួននឹងក្លាយជាកំព្យូទ័រយួរដៃដំបូងបង្អស់ ដែលបំពាក់មកជាមួយបន្ទះឈីបជំនាន់ទី១២ ដែលជាជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Intel៕
ប្រភព÷ GSMArena
Post a Comment